20/04/2019 10:47 GMT+7 print

សារទូរលេខអបអរសាទរជូនចំពោះថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong
 

 លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃ​សន្និបាត​តំណាង​ប្រជាជនកំពូល ស.ប.​ប.ក លោក Choe Ry​ong Hae ។

ក្នុង​ឱកាសសម័យប្រជុំលើកដំបូង នៃសន្និបាតតំណាងប្រជាជនកំពូល នីតិកាលទី ១៤ នៃ ស.ប.ប.ក បាន​បោះ​​ឆ្នោត​ជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក នោះ នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណ​កម្មាធិការ​អចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Choe Ryong Hae ។ នាយករដ្ឋ​មន្ត្រីវៀត​ណាម​លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខ អបអរសាទរជូន​ចំពោះនាយក​រដ្ឋមន្ត្រី​គណរដ្ឋ​មន្ត្រី​ ស.ប.ប.ក លោក Kim Jae Ryong។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បាន​ផ្ញើ​សារ​ទូរ​លេខ អបអរសាទរជូនចំពោះប្រធានសន្និបាតិតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Pak Thae Song។ នាថ្ងៃដ​ដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក៏បាន​ផ្ញើសារទូរ​លេខ​អប​អរ​សាទ​​រជូនចំពោះ ​រដ្ឋមន្ត្រីការបរទេស ស​.ប.ប.ក លោក Ri Yong​ Ho ​ផង​ដែរ៕ ​​

តាម VOV5 - វិទ្យុសំឡេងវៀតណាម​