19/04/2019 08:10 GMT+7 print

សេចក្តីថ្លែងការណ៍វៀតណាម-សាធារណរដ្ឋឆែក


 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែករបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម (រូបថតៈ VOV) 
 

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់សាធារណរដ្ឋឆែក តបតាម​ការ​អញ្ជើញ​ របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andrej Babis នេះ ប្រទេសទាំងពីរ បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួប​ពិភាក្សា​ការ​ងារជាមួយនាយករដ្ឋមន្ត្រី សាធារណរដ្ឋឆែក លោក Andrej Babis ជួបសម្តែង​ការ​គួរ​សម​ជាមួយ​ប្រធានា​ធិបតីសាធារណរដ្ឋឆែក Miloz Zeman និងប្រធានសភាជាតិលោក Radek Vondracek និងចូល​រួម​វេទិកា​ធុរកិច្ចវៀតណាម-ឆែក ក៏ដូចជាជួបសំណេះសំណាលជាមួយតំណាងសហគម ន៍ជនវៀត​ណាម​នៅ​សាធារណ​រដ្ឋ​ឆែកផងដែរ។
 
នៅក្នុង​ជំនួបពិភាក្សា ជូបសវនាការក៏ដូចជាជួបសម្តែងការគួរសម ភាគីទាំងពីរ​បាន​អះអា​ង​នូវ​តួនាទី​សំខាន់​របស់​គណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចសហប្រតិ បត្តិការ សេដ្ឋកិច្ច វៀតណាម-ឆែក ក្នុងការធ្វើ​អាជីវក​ម្ម​នូវសក្កានុពល និងកាលានុវត្តន៍ភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​រវា​ងប្រ ទេសទំាងពីរ។
 
ភាគីទាំងពីរ​បានអះអាងនូវការសន្យាចំពោះសណ្តាប់ធ្នាប់ពហុភាគីនៃអង្គការសហប្រជាជាតិ ដែលត្រូវបាន​ពង្រឹង​ដោយ​សសរទ្រូងជាស្ថាបនិកចំនួនបី គឺ សន្តិភាព សន្តិសុខ សិទ្ធិមនុស្សនិងការអភិវឌ្ឍ ព្រមទាំងសម្តែង​នូវការ​គាំទ្រ​យ៉ាងខ្លាំងក្លា ចំពោះលទ្ធិពហុភាគី ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ភាគីទាំងពីរនឹងរួមសហ ការនៅបណ្តា​អង្គការ វេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅអង្គការសហប្រជាជាតិ និងវេទិកាស​ហប្រតិ​បត្តិការ​អាស៊ី-អឺរ៉ុប (ASEM)។ ភាគីទាំងពីរបានសង្កត់ធ្ងន់ នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិ​សុខ សុវត្ថភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការ​ដោះស្រាយ​ជម្លោះ​ដោយសន្តិ​វិធី សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេស គឺធម្មនុញ្ញនៃអង្គការ​សហប្រជា​ជាតិនិង​អនុសញ្ញា​នៃអង្គការ​សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២​ (UNCLOS) ផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម