09/04/2019 09:57 GMT+7 print

រដ្ឋវៀតណាមតែងតែគោរពនិងធានាសេរីភាពខាងជំនឿនិងសាសនាសម្រាប់ប្រជាជនគ្រប់រូប

 នារ​សៀលថ្ងៃទី ៧ ខែមេសា នៅវត្តចន្ទរង្សី ខ័ណ្ឌទី ៣ ទីក្រុងហូជីមិញ ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិបាល​វៀត​ណាម​ លោក Truong Hoa Binh បានអញ្ជើញ​ទៅសាកសួរសុខ​ទុក្ខនិង​ជួន​ពរ​ព្រះសង្ឃ​នៃពុទ្ធសាស​នាថេ​រវាទ​និង​​ជនរួមជាតិ​ខ្មែរណាមបូ (ភាគខាងត្បូងវៀត​ណាម) ក្នុងឱកាសបុណ្យចូ​លឆ្នាំថ្មីប្រពៃណី​របស់ បងប្អូន​ជន​ជាតិ​ខ្មែរ។

ឧបនាយក​រដ្ឋមន្ត្រី លោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋវៀតណាម តែងតែ​គោរព​និង​ធានា​សិទ្ធិ​សេរី​ភាព​ខាងជំនឿសាសនានិងសកម្មភាពសាសនា ស្របតាមច្បាប់ ព្រមទាំងបង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ប្រជាជន​កាន់សា​សនាក្នុងនោះមានព្រះពុទ្ធសាសនាផងដែរ។ ឧបនាយករដ្ឋមន្រ្តី ​លោក Truong Hoa Binh បាន​សម្តែង​នូវការជឿជាក់ថា វត្តចន្ទរង្សី ជាកន្លែងបួសរប​ស់ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញនិងប​ណ្តាខេ​ត្ត ក្រុង​ដទៃ​ទៀត​ផង និ​ងជាកន្លែងរក្សាតម្លៃសាសនានិងវប្បធម៌ប្រពៃណីរបស់ជនជា​តិខ្មែរផងដែ​រ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​