04/04/2019 06:30 GMT+7 print

ធនាគារអភិឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចវៀតណាមរក្សាសន្ទុះកំណើនខ្លាំងក្លាដដែល


 ទិដ្ឋភាពនៃ សន្និសីទកាសែតរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៩
 

 វៀតណាម​គប្បីបង្កើន ការធ្វើសមាហរណកម្មរបស់សហគ្រាសឯកជនទៅក្នុងខ្សែសង្វាក់តម្លៃសកល។ សេដ្ឋកិច្ច​វៀតណាម​​នឹងមានកំណើន ៦,៨% ក្នុងឆ្នាំ ២០១៩ និង ៦,៧% ក្នុងឆ្នាំ ២០២០។  ធនាគារអភិឌ្ឍន៍អាស៊ី(ADB)បានព្យាករណ៍​ដូច្នេះ ក្នុងរបាយការណ៍យថាទ​ស្សន៍អភិវឌ្ឍន៍អាស៊ី (​ADO) ឆ្នាំ២០១៩ ដែលបាន​ប្រកាស​នៅក្នុង​សន្និសីទ​កាសែត​នាថ្ងៃទី​​៣ ខែមេសា នៅទីក្រុងហាណូយ​។​

តាម​ការវាយតម្លៃរបស់ ADB ថាកំណើនឆ្នាំ២០១៩ របស់​វៀត​ណាម​នឹង​បន្តបាន​បង្ហាញ​យ៉ាង​ទូលំទូលាយ​លើវិស័យដោយផ្អែក​លើមូលដ្ឋានគ្រឹះដ៏រឹងមាំដូចជាឧស្សហក​ម្មកែច្នៃ នាំចេញ ចរន្តទុន​ FDI ​និង តម្រូវ​ការក្នុង​ស្រុក​ខ្ពស់​។ លោក​ Nguyen Minh Cuong សេ​ដ្ឋកិច្ចវិទូមួយរូបនៃ​ ADB ប្រចាំនៅវៀតណាម​បាន​ឲ្យដឹងថា​៖

"សន្ទុះ​កំណើនដ៏ខ្លាំងក្លានៃឆ្នាំ២០១៨ បន្តបានរក្សាក្នុងត្រីមាសទី ១ ឆ្នាំ២០១៩។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំណើន​របស់​វៀតណាមបានធ្លាក់មក ៦​,៨% នាឆ្នាំ ២០១៩ និង ៦,៧% ​នាឆ្នាំ២០២០ ប៉ុន្តែ នៅតែ​ជាកម្រិត​ខ្ពស់​បំផុត​ក្នុងតំបន់ ក្នុងបរិបទ​ដែលសេដ្ឋកិច្ចសកល និងតំបន់ធ្លាក់ចុះ​។ ADB បានព្យាករណ៍ថា ​អតិផរណា​នឹង​បន្តត្រូវ​បាន​គ្រប់គ្រងនៅកម្រិត ៣​,៥% នាឆ្នាំ២០១៩ និងកើន ​៣,៨% នាឆ្នាំ២០២០ ដោយ​សាររដ្ឋ​បាន​កែប្រែ​មុខ​ទំនិញ​មួយ​ចំនួន”។

របាយ​ការណ៍របស់ ADB ក៏បានសង្កត់ធ្ងន់ថា វៀតណាមគប្បីបង្កើន ការធ្វើ​សមាហរណកម្ម​របស់​សហគ្រាស​ឯកជន​ទៅក្នុងខ្សែ​សង្វាក់តម្លៃសកល​។ តាម ADB ថា ការកែលម្អសមត្ថភាព​ទាក់ទងផ្ទាល់​ជាមួយ​ប្រភព​ហិរញ្ញវត្ថុ​ ក៏ដូចជាការ​លើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាត​តូច និងមធ្យមគឺជាវិធានកា​រសំខាន់​ៗ សម្រាប់​សហគ្រាស​ទាំងនេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទទួលបាន​តម្លៃបន្ថែមក្នុងខ្សែសង្វាក់ត​ម្លៃសកល។​

តាម​របាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ីរបស់ ADB ថា ប្រទេសចំនួន ៤៥ ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​នឹងមាន​កំណើនមធ្យម​ ៥,៧% ក្នុងឆ្នាំនេះ និង៥,៦% នាឆ្នាំ២០២០ ដែលជា​កម្រិតទាបបំផុតចាប់តាំងពី​ឆ្នាំ ២០០១​ មក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម