01/04/2019 09:28 GMT+7 print

ការបាញ់រះនៅនូវែលសេឡង់ - ក្រុមប្រឹក្សាអ៊ីស្លាមនៅបារាំងប្តឹង Facebook និង Youtube ពីបទជាប់ពាក់ព័ន្ធនឹងវីដេអូនៃការវាយប្រហារ


ទិដ្ឋភាពនៃការបាញ់រះនៅនូវែលសេឡង់
 

 នាថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សាអ៊ីស្លាមប្រចាំនៅប្រទេសបារាំង (CFCM) បានឲ្យដឹងថា នឹង​ប្តឹង​ក្រុម​ហ៊ុន​បចេ្ចកវិទ្យា​ Facebook និង Youtube​ ពីបទ​អនុញ្ញាត​ឱ្យការ​ចុះផ្សាយ​ជាសា​ធារណៈ​និង​ថត​វីឌីអ៊ូ​ផ្សាយ​ផ្ទាល់​របស់​មុខសញ្ញាបាញ់​រះនៅទីក្រុង​ Christchurch ប្រទេសនូវែលសេឡង់កាលពីពាក់ក​ណ្តាល​ខែនេះ។

CFCM បានលើកច្បាស់ថា គេនឹងប្តឹងសាខារបស់ក្រុមហ៊ុនទាំងពីរនេះ ដោយសារតែ "ការ​ផ្សព្វ​ផ្សាយ​ខ្លឹមសារ​ហិង្សា​និងអុច​អាលអំពើភេ​វរកម្មនិយម" ឬ​អាចរំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅលើតម្លៃ​មនុស្ស​ធម៌​ក៏ដូច​ជាប៉ះ​ពាល់​ដល់​មនុស្សវ័យក្មេងផង​ដែរ។ គួរជម្រាបថា នា​ថ្ងៃទី ១​៥ ខែមីនាកន្លងទៅ​ ករណី​បាញ់​រះនៅប្រទេស​នូវែលសេឡង់​បាន​សម្លាប់មនុស្សចំនួន ៥០ នាក់នៅវិហារអ៊ី​ស្លាម ២​ នៅទី​ក្រុង Christchu​rch៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម