លោក Mark និទាន នៅឆ្នាំ២០០១ គ្រួសារលោកចង់ផ្លាស់ប្តូរបរិស្ថានរស់នៅ ហើយក៏បានបោះឆ្នោតជម្រើសយកប្រទេស ដែលជាទីកន្លែងទៅនៅថ្មី។ ចៃដន្យ សមាជិកក្នុងគ្រួសារសុទ្ធតែយល់ព្រមជ្រើសយកក្រុងហាណូយ វៀតណាម។ ប្រពន្ធខ្ញុំ និង កូនៗ សុទ្ធតែចូលចិត្តទីក្រុងនេះ ពីព្រោះមនុស្សនៅទីនេះសិទ្ធិស្នាល រីករាយ និង មនុស្សធម៌។
ឆ្នាំ២០០២ នៅសារមន្ទីរនរវង្សវិទ្យា បានឧទ្ទេសនាមតាំងពិព័រណ៍មួយមានប្រដាប់ប្រដាចំនួន២៣០គ្រឿង ដែលលោក Mark ជាអ្នកប្រមូលផ្តុំ ក្នុងនោះមានវត្ថុបុរាណជាច្រើន ចំណុះក្រុមស្នាក់នៅតំបន់ភ្នំនៃភូមិភាគខាងជើងវៀតណាម និងតំបន់តីង្វៀន (Tay Nguyen)។
លោក Mark បានផ្តល់វត្ថុបុរាណ២០០គ្រឿងជូនទៅសារមន្ទីរនរវង្សវិទ្យា និងរៀបចំតាំងពិព័រណ៍នៅ “សិល្បៈ Shamanរបស់វៀតណាម” នៅអាមេរិក ជប៉ុន និង នៅប្រទេសនានា។
|
ក្នុងទ្រព្យសម្បត្តិរបស់លោក Mark មានវត្ថុបុរាណជាង១០០០គ្រឿងជារបស់ជនជាតិភាគតិចនៅតំបន់ភ្នំភូមិភាគខាងជើងវៀតណាម និង ប្រដាប់ប្រើប្រាស់រាប់រយគ្រឿង ជារបស់ជនជាតិនានានៅតំបន់តីង្វៀន(Tay Nguyen)។ ភូមិគ្រឹះរបស់លោក មានវត្ថុបុរាណច្រើនជាងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ លោកបានសហការនឹងជនជាតិវៀតណាម បើកបន្ទប់តាំងវត្ថុបុរាណមានឈ្មោះ ៥៤ traditions នៅអាសយដ្ឋានលេខ៣៣ ផ្លូវហាងប៊ូន (Hang Bun) ក្រុងហាណូយ។
បន្ទប់តាំងពិព័រណ៍នេះ ជាអាសយដ្ឋានតែមួយគត់នៅវៀតណាម ផ្តោតទៅលើវត្ថុបុរាណ ប្រដាប់ច្នៃ និង សិល្បៈរបស់ក្រុមជនជាតិភាគតិចទាំង៥៣។ នោះជាប្រដាប់ប្រើប្រាស់ធ្វើដោយហត្ថកម្មរបស់ជនជាតិ បានឆ្លងកាត់សម័យកាលរុងរឿងដិនដាប់នៃប្រវត្តិសាស្រ្ត វានៅតែរក្សាបានភាពពិសេសអស្ចារ្យ។ តាមព័ត៌មាន ឯកសារប្រមូលបាន លោកបានធ្វើជាផ្លាកព័ត៌មានដាក់ខាងក្រោយរាល់វត្ថុបុរាណ ទុកសម្រាប់អ្នកទស្សនាអាចយល់អំពីប្រភព រឿងរ៉ាវនៃវត្ថុបុរាណក្នុងជីវភាពរស់នៅសហគមន៍។
បន្ទប់តាំងឈ្មោះ ៥៤traditions បានបែងចែកជាក្រុមដូចជា៖ វត្ថុបុរាណតំបន់តីង្វៀន (Tay Nguyen) វាយនភណ្ឌកុលសម្ពន្ធ ប្រពៃណី Shaman អាយ៉ងទឹក បន្ទប់វត្ថុបុរាណសម្រាប់បូជាចារ្យសែនព្រេនជាដើម។ លោក Markបានខិតខំប្រមូលផ្តុំប្រដាប់ប្រដារបស់បូជាចារ្យ នៅតំបន់ភ្នំភូមិភាគខាងជើងវៀតណាម ដោយមានគ្រឿងប្រដាប់ជាង២០០ប្រភេទ រួមមានខោអាវ ឧបករណ៍សម្រាប់ពិធីសែន ថ្វាយបូជាជាដើម។ពេលទស្សនាកម្រងប្រមូលផ្តុំនេះ ភ្ញៀវទេសចរយល់ដឹងជាងអំពីជំនឿនៃជនជាតិទាំងឡាយដូចជា ជនជាតិយ៉ាវ (Dao) ណុង (Nung) ម៉ុង (Mong) ជាមួយនឹងខ្លឹមសារលម្អិតពិសេសទៀត។
បង្អួតជាមួយនឹងយើងខ្ញុំ នូវសម្លៀកបំពាក់របស់បូជាចារ្យ បានរសាត់ពណ៌តាមពេលវេលា លោក Markវាយតម្លៃ ពិធីសែនថ្វាយបានចេះបន្តគ្នារាប់រយជំនាន់ ជាចំណែកលក្ខណៈពិសេសនៃជនជាតិនីមួយៗ មិនដែលសាបរលាប ឬលាយចម្រុះចំពោះការផ្លាស់ប្តូរនៃប្រវត្តិសាស្រ្ត។ “ វត្ថុបុរាណនីមួយៗសុទ្ធតែមានរឿងរ៉ាវដោយឡែករបស់វា ហើយមានកត្តាអប់រំខាងក្នុង កាន់តែស្វែងយល់ កាន់តែរកឃើញ កាន់តែមានខ្លឹមសារល្អ” អ្នកប្រមូលផ្តុំចែករំលែកដូចនេះ។

ជ្រុងមួយនៃការតាំងបង្ហាញកម្រងប្រមូលផ្តុំនាគវៀតណាម របស់លោក Mark។

ឧបករណ៍ក្នុងការសម្តែងអាយ៉ងទឹក បានតាំងបង្ហាញនៅជាន់ទីពីរ។

របាំងមុខធ្វើអំពីឈើ របស់មនុស្សតំបន់តីង្វៀន (Tay Nguyen) នៅបន្ទប់តាំងបង្ហាញរបស់លោក Mark។

ឧបករណ៍សម្តែងអាយ៉ងទឹកបានតាំងនៅជាន់ទីពីរ។

ប្រដាប់សែនព្រេនរបស់ជនជាតិវៀតណាម ក្នុងកម្រងប្រមូលផ្តុំរបស់លោក Mark។

លោក Mark ជ្រើសរបៀបតាំងបង្ហាញ ឧទ្ទេសនាមវត្ថុបុរាណតាមវិធីជំនាញ ខាងក្រោយនៃគ្រឿងប្រដាប់នីមួយៗ សុទ្ធតែមានផ្សារភ្ជាប់នូវពាក្យឧទ្ទេសនាមខ្លីមួយ។
|
លោក Mark តែងរៀបចំជាប្រចាំនូវម៉ោងបរិយាយរួមប្រាស្រ័យនឹងក្រុមបរទេសដែលកំពុងរស់នៅក្នុងវៀតណាម ក្រុមប្រធានបទវប្បធម៌ជនជាតិភាគតិច។ ភ្ញៀវទេសចរណា ក៏ចូលចិត្តទេសចរណ៍តាមភូមិស្រុក នឹងបានលោក និង សហការីពីគ្រោះផ្តល់ព័ត៌មានលម្អិត ជួយពួគគាត់ទៅដល់ទីកន្លែងស្វែងយល់ សម្រាប់ខ្លួនឯង។
ឆ្នាំ២០១៨ លោក Mark រួមនឹង Robert, Alison, Jane Hughes និពន្ធបោះពុម្ពចេញសៀវភៅមួយក្បាលមានឈ្មោះ “១០១ហេតុផល គប្បីរស់នៅក្រុងហាណូយ” ចែកចាយឥតគិតថ្លៃជូនភ្ញៀវអន្តរជាតិ។ លោកក៏ធ្លាប់ធ្វើជាអ្នករៀបរៀងជូនស្នាដៃបង្អួចមួយសម្លឹងមើលចេញទៅពិភពលោករបស់វៀតណាម៕
លោក Markបានរួមវិភាគទាន ហើយតាំងបង្ហាញនូវវត្ថុបុរាណរាប់រយគ្រឿងរបស់ជនជាតិភាគតិចនៅវៀតណាម នៅសារមន្ទីរសិល្បៈដូចជា សារមន្ទីរ Metropolitan នៅក្រុង NewYork សារមន្ទីរ Brooklyn, Minger នៅ California ផ្តល់នូវវត្ថុបុរាណជូនកម្រងប្រមូលផ្តុំនៅមហាវិទ្យាល័យ Harvard, Boston, Yale និង Brown ក៏ដូចជាឧទ្ទេសនាមនៅមជ្ឈមណ្ឌលសិល្បៈសម្តែង New Jersey (អាមេរិក)។
|