22/02/2019 11:06 GMT+7 print

វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់លោក Peter Almaier
 

 ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ អាល្លឺម៉ង់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ឧបនាយ​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសវៀតណាម លោក Pham Binh Min​h បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​អនុប្រធាន​រដ្ឋសភា​សហព័ន្ធ​ អាល្លឺម៉ង់ លោក Hans-Peter Friedrich។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរី រវាងវៀត​ណាម​ជាមួយ​សហភាព​អឺរ៉ុប (EVFTA) និងត្រូវជំរុញឲ្យចុះហត្ថលេ ខានិងអនុម័​តយ៉ាងឆាប់ៗនូវកិច្ចព្រម​ព្រៀង EVFTA ដើម្បីផលប្រយោជន៍របស់​ សហគមន៍ធុរកិច្ចនៃប្រទេស​ទាំងពីរ ព្រមទាំងចែក​រំលែកនូវ​តួនាទី​សំខាន់​របស់​បណ្តាយ​ន្តការពហុភាគីនិងគោរពច្បាប់អន្តរជាតិក្នុង​ការរក្សាសន្តិភាព ស្ថិរ​ភាពក្នុង​តំបន់​និង​លើពិភព​លោក។​

ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​វាយត​ម្លៃខ្ពស់ចំ​ពោះការ​ដែល​ រដ្ឋសភាអាល្លឺម៉ង់និងក្រុមសមាជិកសភាមិ​ត្តភាពជាមួយអាស៊ាននៃរដ្ឋសភាអា​ល្លឺម៉ង់ ចូល​រួម​សម្លេង​យ៉ាងខ្លាំង​ក្នុងការគាំទ្រគោល​ជំហរសុចរិតរបស់វៀតណាមនិ​ងអាស៊ាន គឺ ដោះស្រាយជម្លោះដោយសន្តិវិធី ស​មស្រប​ជាមួយច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ​ង្គការ​សហប្រជាជាតិ ស្តីពី​ច្បាប់សមុទ្រឆ្នាំ១៩៨​២ និង​អនុវត្តន៍​​ពេញលេញ​ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តី​ពីការប្រតិ​បត្តិនៅសមុ​ទ្រខាង​កើត (DOC) និង​ឈានដល់សម្រេចនូវក្រមប្រ​តិបត្តិ​ COC យ៉ាងឆាប់ៗផងដែរ​។​

ក្នុង​ថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ជួបធ្វើ​ការជាមួយ​រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលសហព័ន្ធ អាល្លឺម៉​ង លោក Peter Almaier​ ផងដែរ។​

នៅក្នុ​ងជំនួបធ្វើការនេះ ភាគីទាំងពី​របានផ្លាស់​ប្តូរនូវវិធាន​ការសំដៅ​បង្កើនកិច្ច​សហប្រតិបត្តិកា​រពាណិជ្ជកម្ម​និង​វិនិយោគ ជាពិសេសលើវិស័យថាមពលនិងជ្រុ​ងមួយនៃកិច្ចសហប្រតិបត្តិ​ការបម្រើ​បដិវត្តន៍ឧស្សាហកម្ម ៤.០ ដែ​លជាឧត្តមភាពរបស់អាល្លឺម៉ង់ហើយវៀតណាម​ កំពុងមានតម្រូវការ។ ភាគីទាំងពីរបានឯ​កភាព លើក​ទឹក​ចិត្ត​ឲ្យសហគមន៍ធុរកិច្ចអាល្លឺម៉ង ធ្វើការិនិយោគឲ្យបាន​ខ្លាំងក្លាថែមទៀតចូលមកវៀត ណាម​ និងខិតខំប្រឹងប្រែ​ងដើម្បីនាំទំហំពាណិជ្ជកម្មរ​វាងប្រទេសទាំងពីឲ្យសម្រេ​ចបាន​១៥ដល់២០ពាន់​លាន​ដុល្លា​អាមេរិក​នាឆ្នាំ​២០២០។  ជាពិសេស ក្នុងបរិបទ​ដែល វៀតណាមនិងសហភាពអឺ​រ៉ុប ​(EU) នឹងចុះ​ហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីនាពេលខាងមុខ។ ភាគីអា​ល្លឺម៉ង់ក៏បានសន្យា បន្ត​ជំរុញការ​ចុះហត្ថ​លេខានិង​អនុម័ត​លើកិច្ចព្រមព្រៀងនេះ ដើម្បីផលប្រយោជន៍របស់​សហគមន៍ធុរកិច្ចនៃប្រ ​ទេសទាំង​ពីរ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​