19/02/2019 09:35 GMT+7 print

វៀតណាមត្រៀមរៀបចំយ៉ាងសកម្មឲ្យក្រុមទាហានជាងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ


 កិច្ចពិភាក្សាការងាររវាងទាហាជាងវៀតណាម ជាមួយទាហានជាងបារាំង (រូបថត៖ Dương Giang/TTXVN)
 

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងការពារជាតិវៀតណាម បាន​រៀប​ចំ​កិច្ច​ប្រជុំ​នគណ​កម្មការ​ ទទួលបន្ទុ​កការចូលរួម​បំពេញ​បេសកម្ម​រក្សា សន្តិភាពអង្គការសហប្រជាជា​តិនៃក្រសួង​ការពារ​ជាតិ សំដៅ​ត្រួត​ពិនិត្យ ការងារត្រៀមរៀបចំ ​និងដោះស្រាយរាល់ការលំបាកសាកល្ប​ងរបស់​ក្រុមទាហាន​ជាង ដែល​ចូល​រួម​បំពេញបេសកកម្ម​រក្សាសន្តិភាព អង្គ​ការ​សហប្រជាជាតិ។ ​
 
អញ្ជើ​ញថ្លែងនៅទីនេះ លោក ឧត្តម​សេនីយ៍ឯក Nguyen Chi Vinh ​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​៖ អនុវត្តន៍​គម្រោងកងទ័ពចូលរួមបំពេញបេសកក​ម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិដំណាក់កា​ល​ពីឆ្នាំ២០១៤​ ដល់ ឆ្នាំ២០២០ និ​ងបណ្ដាឆ្នាំជាបន្តបន្ទា​ប់នោះ ​ក្រសួង​ការពារ​ជាតិ​បាន​រៀប​ចំ​យ៉ាង​សកម្ម​ឲ្យក្រុម​យុទ្ធ​ជន​ជាង​ ដើម្បីដាក់ពង្រាយ នៅគណៈបេសកកម្មរក្សា​សន្តិភាពអង្គការសហប្រ​ជាជា​តិ ឲ្យសម​ស្រប​នៅពេល​មាន​សំណូម​ពរ។ ការិយាល័យនយោបាយបាន​យល់ព្រម អំពីគោលការណ៍​ទុកឲ្យក្រសួងការពារ​ជាតិ​ ដាក់​ពង្រាយ​ក្រុមទាហាន​ជាង ចូ​លរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហ​ប្រជាជាតិ។ អាស្រ័យហេតុនេះ ​រដ្ឋមន្ត្រី​ក្រសួ​ង​ការពារជាតិបានយល់ព្រម ចំពោះគោលកា​រណ៍បញ្ជូនក្រុមយុទ្ធជនជា​ង ជំនួស​ឲ្យក្រុម​ទាហាន​ជាង​នៃចក្រភព​អង់​គ្លេសនាឆ្នាំ ២០២០ ខាងមុខ។
 
លោ​ក ឧត្តមសេនីយ៍ឯក ​Nguyen Chi Vinh បានស្នើឲ្យស្នងការរក្សា​សន្តិភាព​វៀតណាម បញ្ជាការដ្ឋាន​ទាហាន​ជាង​ និ​ងស្នងការកម្លាំងទ័ពរួមសហការជាមួយអង្គភា​ព និងស្ថាប័នទាក់ទិននានាឯកភាពគ្នា អំ​ពីកាបំពាក់​ឧបករណ៍​សម្រាប់​ក្រុមទាហានជាងឲ្យគ្រប់គ្រា​ន់។ ព្រមទាំងចេញផ្សាយតារា​ងរៀបចំក្រប​ខ័ណ្ឌ បំពាក់​ឲ្យក្រុម​ទាហាន​ជាង​វៀតណាម ជាពិសេសគឺបម្រើអង្គកា​រសហប្រជាជាតិត្រួត​ពិនិត្យ វាយតម្លៃ និ​ងយ​ល់​ព្រម​ឲ្យវៀត​ណាម​ ដាក់ពង្រាយក្រុមទាហានជាង​ផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម