13/02/2019 13:29 GMT+7 print

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សេចក្តីជឿជាក់យ៉ាងមុតមាំលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមកាន់តែល្អប្រសើរ

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញវាយឃ្មោះបើកឲ្យដំណើរការផ្សារហ៊ុនលើកដំបូង បន្ទាប់ពីរយៈពេលសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ​កុរ ​ឯកស័ក ២០១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញវាយឃ្មោះបើកឲ្យដំណើរការផ្សារហ៊ុននាដើមនិទាឃរដូវ 
(រូបថតៈ VOV )

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រ សួងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ សុក្រិតក្របខ័ណ្ឌច្បាប់អំពីមូលបត្រនិងផ្សារហ៊ុន ក្នុងនោះ ផ្តោតសំខាន់លើការធ្វើវិសោធនកម្មច្បាប់មូលបត្រ​ដើម្បីដាក់ជូនរដ្ឋសភា អនុម័តក្នុងឆ្នាំ២០១៩នេះ។

“រដ្ឋាភិបាលនឹងបន្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម ដោយខ្ជាប់ខ្ជួននឹងគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នាវានុវត្តន៍រូបសណ្ឋានកំណើនដោយមិនប្រែប្រួល និងចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុដូច្នេះ ការអភិវឌ្ឍទីផ្សារហ៊ុនប្រកបដោយចីរភាពនិងការពង្រីកតួនាទីរបស់ទីផ្សារហ៊ុនក្នុងការបង្កើបគុណភាពកំណើន បង្កើនលក្ខណៈតម្លាភាពនៃខឿនសេដ្ឋកិច្ច នាពេលខាងមុខគឺសំខាន់ណាស់”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

ក៏នាព្រឹកថ្ងៃទី១២ខែកុម្ភៈ ទីផ្សារមូលបត្រទីក្រុងហូជីមិញបានរៀបចំការវាយឃ្មោះដើមនិទាឃរដូវឆ្នាំកុរ ឯកស័ក​ ២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម