12/02/2019 10:43 GMT+7 print

ភ្ញៀវទេសចរប្រមាណ១លាននាក់មកទស្សនាមហោស្រពផ្កានិទាឃរដូវនៅទីក្រុង ហូជីមិញ

ក្រោយរយៈពេល ១២ ថ្ងៃប្រព្រឹត្តទៅ នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មហោស្រពផ្កានិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ នៃទីក្រុងហូជីមិញ បានបិទបញ្ចប់នៅឧទ្យាន Tao Dan។

ដោយមានការតាំងបង្ហាញផ្កាស្រស់ស្អាតគ្រប់ប្រភេទនោះ បានជាមហោស្រពផ្កានិទាឃរដូវឆ្នាំនេះទាក់ទាញការចូល​រួមទស្សនារបស់ភ្ញៀវប្រមាណ ១ លាននាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ។         ភ្ញៀវទេសចរភាគច្រើនបាន​​សម្ដែងនូវការពេញចិត្តចំពោះការផ្លាស់ប្ដូរគួរ អោយចាប់អារម្មណ៍ ចាប់តាំងពីរបៀបតុបតែងរហូតដល់ទ្រង់ទ្រាយនៃមហោស្រពផ្កានិទាឃរដូវឆ្នាំនេះ។ លោកស្រី Huynh Kim Phuong ពលរដ្ឋម្នាក់នៅទីក្រុង ហូជីមិញបានសំណេះសំណាលថា៖

“មហោស្រពផ្កានិទាឃរដូវឆ្នាំនេះស្អាតជាងហើយក៏សម្បូរបែបជាងឆ្នាំមុន។ មានផ្កាស្រស់ស្អាតគ្រប់ប្រភេទ ហើយរបៀបតុបតែងក៏ស្អាតដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម