10/02/2019 11:09 GMT+7 print

កម្ពុជាទទួលបានភ្ញៀវទេសចរជិត ១ លាននាក់ក្នុងឱកាសបុណ្យតេតប្រពៃណី

តាមក្រសួងទេសចរណ៍កម្ពុជាថាក្នុងប៉ុន្មានថ្ងៃតេតប្រពៃណីនោះ ប្រទេសនេះទទួលបានភ្ញៀវទេសចរថ្នាក់ជាតិ និង​អន្តរជាតិប្រមាណ ១ លាន កើនជាង ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។


តំបន់ទេសចរណ៍អង្គរវត្ត នៅខេត្ត សៀមរាប (រូបថត៖ TTXVN)

ក្នុងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកបានកើន ១១ ភាគរយនិងភ្ញៀវទេសចរអន្តរជាតិកើនជាង ២,៥ ភាគរយ។
នៅតាមបណ្ដាគោលដៅទេសចរណ៍ល្បីឈ្មោះរបស់កម្ពុជា ដូចជាតំបន់ទេសចរណ៍អង្គរវត្ត នៅខេត្តសៀមរាប តំ​បន់​អេកូទេសចរណ៍នៅប៉ែកឦសាននិងតំបន់ទេសចរឆ្នេរសមុទ្រគឺទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យតេត។

ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ លាននាក់ ហើយផ្នែកឧស្សាហកម្មបៃតងរបស់កម្ពុជាបានរួមចំណែកជាង ៣២ ភាគរយនៃ GDP។ ដោយមានគោលដៅទេសចរគួរឲ្យទាក់ទាញជាច្រើន រួមជាមួយសេវាកម្មទេសចរណ៍ដែលកាន់តែត្រូវបានលើកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ កម្ពុជាបានដាក់ចេញគោលដៅទទួលបានភ្ញៀវទេសចរចំនួន ១២ លានអ្នកនាឆ្នាំ២០២៥៕

តាម VOV5- វិទ្យុសម្លេងវៀតណាម