កាវ មិញហៀន (Cao Minh Hien) ជាសិល្បការិនីរក្សាសំនៀងបំពេដោយប្រាំភាសា
ជាមួយនឹងទេពកោសល្យច្រៀងបំពេដោយ៥ភាសានៃជនជាតិថៃ (Thai) កាវឡាន (Cao Lan) ម៉ុង (Mong) តៃ (Tay) និង គិញ (Kinh) សិល្បការិនី កាវ មិញហៀន (Cao Minh Hien) តែងមានបំណង ជួយរួមចំណែករក្សា ពង្រីកនូវអ្វីដែលល្អប្រពៃ បង្កប់នៅរាល់ទំនុកចម្រៀងបំពេរបស់ជនជាតិនីមួយៗ។
ជាប្រភេទរូបភាពសិល្បៈចេះតៗគ្នាមានតាំងពីបុរាណ ទំនុកចម្រៀងបំពេមានតាំងពីជីដូនជីតាបង្គាប់ឪពុកម្តាយ ឪពុកម្តាយបង្គាប់បន្តមកដល់កូនចៅ ពីជំនាន់មួយទៅជំនាន់មួយ។ មិនត្រឹមតែជាបទចម្រៀងស្រទន់ពីរោះរណ្តំ សម្រាប់កូនក្មេងងាយលង់លក់ តាមរយៈការច្រៀងបំពេ បទកំណាព្យចាប់ចួន ពាក្យប្រៀនប្រដៅងាយៗ ងាយយល់បានដាក់លាយចម្រុះទៅក្នុងនោះ ដើម្បីអប់រំកូនចៅ តាំងពីនៅជាកូនង៉ា។ កើតឆ្នាំ១៩៥៣ នៅខេត្តថាញហ្វ័រ (Thanh Hoa) សិល្បការិនី កាវ មិញហៀន (Cao Minh Hien) តាមឪពុកម្តាយទៅកាន់តំបន់ពាយព្យ ផ្តើមធ្វើការងារតាំងពីតូច។ ក្រៅពីបទចម្រៀងបំពេរបស់ម៉ែ ដែលចេះចាំតាំងពីតូចក្រូចឆ្មា កាវ មិញហៀន (Cao Minh Hien) នៅចេះបន្ថែមទំនុកចម្រៀងបំពេនៃជនជាតិទាំងបី ម៉ុង (Mong) តៃ (Tay) ថៃ (Thai) នៅទីកន្លែងដែលលោកយាយរួមនឹងគ្រួសាររស់នៅតំបន់ព្រៃភ្នំពាយព្យ។ បទចម្រៀងសំនៀងរបស់ម៉ែ ជាមនុស្សម្នាក់បង្កប់ស៊ីជម្រៅក្នុងអារម្មណ៍របស់លោកយាយ ចិញ្ចឹមឱ្យចំណេះដឹងលោកយាយ ធ្វើឱ្យលោកយាយមានចិត្តស្រឡាញ់ និង ផ្សារភ្ជាប់សំនៀងបទចម្រៀងរបស់ជនជាតិ។
ចាប់ពីឆ្នាំ១៩៩៧ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ចាប់ផ្តើមចូលរួមស្វែងយល់រូបភាពតន្រ្តីជនជាតិមួយចំនួន ក្នុងនោះមានចម្រៀងបំពេ។ លោកយាយបានធ្វើដំណើរទៅគ្រប់កន្លែងនៅតាមខេត្តខាងជើង ជាមួយបំណងជំនួប រួមប្រាស្រ័យ សម្តែងចម្រៀងបំពេជាមួយនឹងជនជាតិនៅមូលដ្ឋាន ទន្ទឹមនោះប្រមួលផ្តុំ កត់ត្រាទុកនូវទំនុកចង្វាក់ចម្រៀងបំពេនៃជនជាតិនីមួយៗ។ សព្វថ្ងៃ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) រៀនដោយខ្លួនឯងនូវបទចម្រៀងបំពេនៃជនជាតិទាំង៥ រួមមានជនជាតិថៃ (Thai) កាវឡាន (Cao lan) ម៉ុង (Mong) តៃ (Tay) និង គិញ (Kinh)។ លោកយាយសិល្បការិនី មានគុណបំណាចខាងប្រមូលផ្តុំឯកសារចម្រៀងបំពេនៅច្រើនមូលដ្ឋានផង មានទេពកោសល្យសម្តែងពិពិធចម្រៀងបំពេនៃជនជាតិមួយចំនួន ដែលរស់នៅប្រទេសវៀតណាម ត្រឹមត្រូវតាមក្បួនខ្នាតផង។ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ក៏តែងចូលរួមសម្តែង ឧទ្ទេសនាមទំនុកចម្រៀងបំពេដល់មហាជន និង ភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍វប្បធម៌ ដែលរៀបចំនៅទីក្រុងហូជីមិញដូចជា៖ ទំនុកចម្រៀងបំពេរបស់ម៉ែ ទិវាវប្បធម៌សន្តិភាពទីក្រុងហូជីមិញ អំបោះសូត្រជាសម័យកាលមួយ ជាដើម។ ពេលសម្តែងនូវទំនុកចម្រៀងបំពេនៃជនជាតិនីមួយៗ សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ពាក់សម្លៀកបំពាក់ពិសេសនៃជនជាតិនោះ ហើយចំពោះលោកយាយ នោះក៏ជារបៀបឧទ្ទេសនាមដល់ទស្សនិកជន យល់បន្ថែមអំពីវប្បធម៌នៃជនជាតិនីមួយនៅប្រទេសវៀតណាម។ បទបំពេមនោសញ្ចេតនា កក់ក្តៅរបស់សិល្បការិនី កាវ មិញហៀន (Cao Minh Hien) ផ្សំនឹងបរិបទអ្នកម៉ែអង្គុយក្បែរអង្រឹងច្រៀងផង បក់ខ្យល់ឱ្យកូនផង ឬឱបកូននឹងទ្រូងផង ច្រៀងបំពេផង ជាមួយនឹងបទភ្លេងរណ្តំចេញពីឧបករណ៍តន្រ្តីជនជាតិ បង្កើតភាពស្និទ្ធស្នាល អនុស្សាវរីយ៍វ័យកុមារ នរណាក៏ធ្លាប់ឆ្លងកាត់មកលើទស្សនិកជន។
ក្រៅពីនោះ សិល្បការិនីច្រៀងបទបំពេ នៅទាំងចូលរួមក្លឹបចាប៉ីខ្សែបី ចម្រៀនធែន ក្រុមអ្នកម្តាយ តែងបានរៀបចំនូវថ្នាក់បង្រៀនចម្រៀងបំពេ ការសម្តែងសិល្បៈ ឧទ្ទេសនាមបទបំពេទៅដល់មហាជន ពិសេសជាអ្នកត្រៀមធ្វើម្តាយ។ ជាអ្នកចូលរួមកម្មវិធីសម្តែងបទចម្រៀងបំពេជាច្រើន របស់សិល្បការិនី កាវ មិញហៀន (Cao Minh Hien) លោកស្រី ឡេតូកឹម (Le Tu Cam) ប្រធានសហគមបេតិកភណ្ឌវប្បធម៌វៀតណាមចែករំលែកថា៖ “ប្រឈមមុខនឹងហានិភ័យតម្លៃវប្បធម៌ជនជាតិ (ក្នុងនោះមានបទច្រៀងបំពេ) ពីមួយថ្ងៃទៅមួយថ្ងៃកាន់សាបសូន្យទៅ សិល្បការិនីម្នាក់ដែលមានទេពកោសល្យសម្តែងចម្រៀងបទបំពេដូច សិល្បការិនី កាវ មិញហៀន (Cao Minh Hien) បានបណ្តុះពន្លកបង្កាត់ភ្លើងសាឡើងវិញ សម្រាប់ជំនាន់ពួកយើង រួមចំណែកសាយពន្លឺដល់មនុស្សគ្រប់គ្នា ដើម្បីមនុស្សគ្រប់គ្នា រួមគ្នារក្សាបទបំពេ “បេតិកភណ្ឌពិសេស” មួយ របស់ជនជាតិ៕
អត្ថបទ៖ សើនងៀ រូបថត៖ សើនងៀ និង ឯកសារ