31/01/2019 10:16 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឈីលីនិងកាណាដា


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឈីលីលោក Jamie Chomali Garib (រូបថត៖ VGP)

 នាថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ​និងពេញសមត្ថភាព នៃ​សាធារណៈ​រដ្ឋឈីលី​លោក Jaime Chomali Garib ក្នុងឱកាស​មក បំពេញបេសកកម្មការទូត​នៅវៀត​ណាម នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen ​Xuan Phuc បានចាត់ទុកថា ​វៀតណាម និង ឈីលី​ចាំបាច់​ជំរុញ​កិច្ច​សហប្រតិបតិ្ត​ការ​វិនិយោគពាណិជ្ជ កម្មបន្ថែមទៀ​ត ដើម្បីអោយសក្ដិសមទៅនឹងសក្ដានុ​ ភាពនៃ​ប្រទេស​នីមួយៗ​ ព្រម​ទាំងស្នើអោយក្រសួង ស្ថាប័ននិងស​ហគ្រាសវៀ​ត ណាមនិង​ឈីលី​បង្កើន​ការស្វែង​យល់​អំពី​ទីផ្សា​របស់​គ្នាទៅវិញ​ទៅមក​ផង​ដែរ​។
 
រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូតលោក Jamie Chomali Garib បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ឈីលី​នឹ​ង​រៀបចំ​សន្និសីទអន្តរជាតិ​ស្ដីពីបម្រែបម្រួលអាកាសធា​តុ ហើយសង្ឃឹមថា វៀត​ណាមនឹង​ចូលរួម​យ៉ាងសកម្មក្នុង​សន្និសីទនេះ។​ លោកឯកអគ្គរដ្ឋទូត​ក៏បានសម្ដែង​គោលបំណង​ចង់អោយ​វៀត​ណាម​គាំទ្រឈី​លីក្លាយ​ទៅជា​ដៃគូ​របស់​អាស៊ាន​ផងដែរ។

 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិកាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul 

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ ទទួល​ជួបជាមួយ​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​ និង​ ពេញ​សមត្ថភាពរបស់កាណាដាប្រចាំវៀ​តណាម លោកស្រី Deborah Anne Paul។ លោកនាយក​រដ្ឋមន្រ្តី​មាន​គោល បំណងថា ក្នុងឋានៈ​ជាឯកអគ្គរដ្ឋទូត​ លោក​ស្រី Deborah Anne Paul នឹ​ងខិត​ខំ ប្រឹងប្រែង​ដើម្បី​ជំរុញខ្លាំង​កិច្ចសហប្រតិបតិ្តការ​ពាណិជ្ជកម្មរវាងប្រទេសទាំង​ពីរ ព្រម​ទាំង​ស្នើអោយ​កាណា​ដារៀបចំ​គណៈ​ប្រតិ​ភូ​អាជីវករ​កាណាដាមក​ស្វែងយល់​ អំពីទីផ្សារវៀតណាមជា​ច្រើន​ថែមទៀត ផងដែរ។​
 
ឯក​អគ្គរដ្ឋទូតលោកស្រី Deborah Anne Paul បានអោយដឹងថា កាណាដា ត្រៀម​ខ្លួនជា​ស្រេច​គាំទ្រវៀត​ណាម ក្នុងឋានៈ​ជាប្រធានអាស៊ាន​ឆ្នាំ២០២០ ហើយ សង្កត់ធ្ងន់ថា​ ក្នុងឆ្នាំ២០១៩ ប្រទេសទាំងពីរនឹងរំលឹកខួ​បលើក​ទី៤៥​ទិវា​បង្កើត ​ទំនាក់ទំនងការទូត ហេតុដូច្នេះ​បានជា នេះជាពេលវេលាងាយស្រួ​លដើម្បី​អោយ វៀត​ណាម​និង​កាណាដា​ដំណើរការ​សកម្មភាពរំលឹកខួបអនុស្សាវ​រីយ៍ជាច្រើន សំ​ដៅជំរុញ​កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំងពីរ​តែម្ដង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម