30/01/2019 11:25 GMT+7 print

ប្រធានាធិបតីវេណេស៊ុយអេឡាបដិសេដការអំពាវនាវឱ្យរៀបចំការ បោះឆ្នោត


 ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro

 នាថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៩ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បាន​បដិសេធ​ឱសាន​វាទ​អន្តរជាតិ ​ដែលអំពាវនាវឱ្យប្រទេសនេះ​រៀបចំការបោះ​ឆ្នោតក្នុង​រយៈ​ពេល ៨ ​ថ្ងៃ។ ទន្ទឹមនឹងនេះ​ លោក Nicolas​ Maduro ក៏បានប្រកាសថា មេ​ដឹកនាំបក្សប្រឆាំង លោក J​uan Guaido បានរំលោភ​បំពាន​លើរដ្ឋ​ធម្មនុញ្ញ​នៅពេលដែលប្រកាសខ្លួនជា «​ប្រធានាធិបតី​បណ្តោះអាសន្ន»។
 
ស្ថាន​ភាពន​យហោបាយវេណេស៊ុយអេឡាកាន់តែមាន​ភាពតានតឹង បន្ទាប់ពី​លោក Juan Guaido ប្រធានរបស់​រដ្ឋសភា​ដែល​បក្សប្រឆាំងកាន់កាប់នោះ​ បានប្រកាសខ្លួនជា «ប្រធានាធិ​បតីបណ្តោះអាសន្ន» រ​បស់ប្រទេស​អាមេរិក​ខាង​ត្បូងនេះ រហូតដល់ពេលបង្កើត​រដ្ឋាភិបាលអន្តរកាល និងរៀប​ចំការបោះឆ្នោតនៅ ប្រទេ​សនេះ។​ ប្រទេសមួយ​ចំនួន​ក្នុងតំបន់ ដូចជា អាមេរិក កាណា​ដា Colombia Paraguay ប្រេស៊ីល ឈីលី អា​ហ្សង់​ទីន Ecuador​, Guatemala និង Peru ក៏ដូច​ជាអង្គការនៃបណ្តាប្រទេស​ទ្វីប​អាមេរិក (OAS) បានទទួល​ស្គាល់​ចំពោះការ​ប្រកាស​ខ្លួនជា «ប្រធាន​បណ្តោះអាសន្ន» របស់លោក Juan​ Guaido ។ ក្នុងពេល​នោះ ប្រទេស​ដទៃជា​ច្រើន​ផ្សេង​ៗ​ទៀត ដូចជា គុយបា​ ម៉ិកស៊ិក​ ទួរគី និងរុស្ស៊ី​បាន​សំដែង​ការគាំទ្រ​ចំពោះរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ លោក Nicolas Maduro ព្រមទាំងចោទ​ប្រកាន់​ថានេះគឺជា​ឧបាយកល​ធ្វើរដ្ឋប្រ​ហារផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​