28/01/2019 11:09 GMT+7 print

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ គូសសញ្ញានូវរបត់ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ


 គណៈប្រតិភូវៀតណាមសាធារណរដ្ឋនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស ថ្ងៃទី២៧ខែមករាឆ្នាំ១៩៧៣ (រូបថតៈ ឯកសារ)

 ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៩ នេះ គឺគូសសញ្ញានូវរយៈពេល ៤៦ ឆ្នាំ នៃការចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ទីក្រុង​ ប៉ារីស ស្តីពីការ​បញ្ចប់សង្គ្រាម ការស្ដារសន្តិភាពឡើងវិញ​នៅ​​វៀតណាម។
 
កិច្ចព្រម​ព្រៀងនេះគឺជាឯកសារគតិយុត្តអន្ដរជាតិ​លើកដំបូង ដែលក្នុងនោះ សហ​រដ្ឋ អាមេរិក​ត្រូវតែ​ប្តេជ្ញា​គោរព​ឯករាជ្យ ​អធិបតេយ្យភាពនិងឯកភាពរប​ស់ប្រជាជន​ វៀតណាម ​និង​ដកទាហាន​អាមេរិក​រួមទាំង​សម្ព័ន្ធ​មិត្ត​ទាំងអស់ ចេញពីវៀតណាមខា​ងត្បូង ដើម្បីបង្កើតបុព្វបទឲ្យមហាជ័យ​ជម្នះនៃនិទាឃរដូ​វឆ្នាំ​ ១៩៧៥ រំដោះភាគខាង​ត្បូងវៀត​ណាម ឯកភាពប្រទេសជា​តិ។ ជ័យជំនះរបស់វៀតណាម នៅឯកិច្ច​​ប្រជុំទីក្រុង​ប៉ា​រីស គឺជា​លទ្ធផលដោយ​ផ្ទាល់នៃការរួបរួមគ្នានៅសមរភូមិតស៊ូ​ទាំងបី ពោល គឺ ផ្នែកយោធា  ផ្នែ​កនយោ​បាយ​និង​ការ​ទូត​ ដែលក្នុងនោះ វិស័យការទូតដើរតួនាទីយ៉ា​ងសំខាន់និងម្ចាស់ការផងដែរ។ ​ អតីតឧបនាយករដ្ឋ​មន្ត្រី លោក​ Nguyen Manh Cam បានវាយតម្លៃថា៖ “​កិច្ចចរចារទីក្រុងប៉ារីសគឺជាជោគជ័យដ៏អស្ចារ្យមួ​យរបស់​ វៀតណាម លើគ្រប់វិស័យ។​ ត្រូវបានប្រព្រឹត្តទៅក្នុងស្ថានភាពពិភព​លោកមានការផ្លាស់ប្តូរជាច្រើ​ន ​ក្នុងនោះ ​មានទាំង​លក្ខណៈ​ងាយស្រួលផងនិងការ​លំបាកផង។ តា​ម រយៈការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​នេះបាន​សរបញ្ជាក់​ឲ្យឃើញច្បាស់​នូវការបញ្ជាណែនាំរបស់ការិ​យាល័យនយោបាយ ដើ​ម្បីឈាន​ដល់​សម្រេច​ជោគ​ជ័យ​ទាំង​ស្រុង​”​។
 
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ស្តីពីការបញ្ចប់សង្គ្រាម ស្ដារសន្តិភាព​ឡើងវិញ​នៅវៀត​ណាម​ក៏ជាព្រឹត្តិការណ៍​សំខាន់មួយក្នុង​ប្រវត្តិសាស្រ្តនៃទំនាក់ទំនង​ អន្តរជាតិ​ នៅពេល​ដែលបាន​រួមចំណែក​ដ៏ធំធេង​ចំពោះបុព្វ​ហេតុរំដោះ​ប្រជាជនឡាវនិងកម្ពុជា​ ។ កិច្ចព្រមព្រៀង​នេះក៏បាន​រួមចំណែក​ដល់ការ​បើកចេញ​នូវទំព័រថ្មី​មួយនៅអាស៊ីអាគ្នេយ៍ដែរ។ ពោលគឺ អា​មេរិកបានដកទ័ពចេញពីឥណ្ឌូចិន​និងអាស៊ីអាគ្នេយ៍; និ​ន្នា ការនៃសន្តិភាព​និងភាពអព្យាក្រឹត មានការ​អភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងតំ​បន់ ជាពិសេសបើក​ទូលាយលទ្ធភាព​នៃការ​បង្កើតតំបន់​មួយដែលមានស្ថិរភាព មិត្តភា​ព និង​សន្តិភាព។

កិច្ច​ព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ បានបង្ហាញថា វៀត​ណាម​បាន​ឆ្លៀត​យកការ​គាំទ្រពី​បណ្តាប្រទេសសង្គ​មនិយម បណ្តាប្រទេស​ជាសមាជិក​នៃចលនា​មិនចូល​បក្សសម្ព័ន្ធ​និងថែម​ទាំងប្រជា​ជន​អាមេរិក​ដែលស្រឡាញ់​សន្តិភាព​ទៀតផង​ ដើម្បីបង្កើតជារណសិ​រ្សប្រជាជន​ពិភព​លោកគាំ​ទ្រវៀត​ណាម​ប្រឆាំង​នឹងកា​រ​ឈ្លាន​ពាន​របស់​អាមេ​​រិក​។ ប្រការនេះបានបង្ហាញពីបា​វចនានៃការបង្រួបបង្រួមកម្លាំងជាតិជាមួយ​កម្លាំង​ យុគសម័យ​និងកម្លាំង​ជាតិជាមួយនឹង​កម្លាំងអន្តរជាតិ ជាពិ​សេសបានរួម​ផ្សំវិស័យការ​ទូតរដ្ឋជា​មួយវិស័យ​ការទូត​ប្រជាជន​ផង​ដែរ។​

រយៈ​ពេល៤៦ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែបទពិសោធន៏ទទួលបានកិច្ចចរចារនៅទីក្រុងប៉ារីសឆ្នាំ ១៩៧៣ នៅ​តែ​ជាមេរៀន​ដ៏មានសារៈសំខាន់ក្នុងដំណើរ​ការសមាហ​​រណកម្ម​របស់ប្រទេសវៀតណា​ម៕​

 

តាម VOV​5 - វិទ្យុសំឡេង​វៀតណាម​