24/01/2019 13:01 GMT+7 print

វៀតណាមប្តេជ្ញាបន្តជំរុញនិងការពារសិទ្ធិមនុស្ស


 អនុរដ្ឋមន្រ្តីការបរទេស លោក  Le Hoai Trung

 នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ (នៃប្រទេសស្វីស) គណៈ​ប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីការ​បរទេសលោក  Le Hoai Trun​g អញ្ជើញចូល​រួមក្នុង​កិច្ចសន្ទនាស្តីពី​រ​បាយការណ៍ថ្នាក់ជាតិរប​ស់វៀតណាម តាមយន្តការ​ពិនិត្យទូទៅជាសកល តា​មកាលកំ​ណត់ (UPR) ជុំទី៣​នៃក្រុមប្រឹក្សាសិទ្ធិ​មនុស្សអង្គការ សហប្រជាជាតិ។
 
ថ្លែងមតិនៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេស លោក  Le Hoai Trung បានអះអាងថា វៀតណាមទទួលស្គាល់ថា ការពិនិត្យ​តាមយន្តការ​ UPR ជាការបំពេញកាតព្វកិច្ចរបស់ប្រទេសជាស​មាជិក ដែលមានការទទួលខុសត្រូវ របស់អ​ង្គការ​សហប្រជាជាតិ​ ព្រមទាំងជាឱកាសដើម្បីណែនាំដល់សហ​គមន៍អន្តរជា​តិ អំពីគោល​នយោបាយ​ឥតងាករ៉េ​ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលលនានា​ក្នុងកិច្ចការពារនិងជំរុញសិទិ្ធម​នុស្សនៅវៀត​ណាម ជាពិសេ​ស​គឺជួបពិភាក្សាជាមួយដៃគូអន្តរ​ជាតិ ដើម្បីលើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​អន្តរជាតិក្នុង​វិស័យសិទ្ធិមនុស្ស។​

ប្រទេសជាច្រើនក៏បានវាយតម្លៃថា របាយការណ៍​ថ្នាក់ជាតិនិង​បទបង្ហាញរបស់គណៈប្រតិភូវៀតណាម​មានគុណភាព​ល្អ ផ្តល់នូវព័ត៌មានពេញលេញនិងទូលំទូលាយ​ស្តីពីស្ថានភាពធានាសិទ្ធិមនុស្សនៅវៀតណា​ម ព្រមទាំងចា​ត់​ទុកថា វៀតណាមមានវិធីសាស្រ្តអភិក្រ​មសកម្ម បើកចំហនិង​តម្លាភាពក្នុងដំណើ​រការចង​ក្រង​របាយការណ៍ UPR នេះ។ ​គណៈប្រតិភូវៀត ណាមបានឆ្លើយ​សំណួរ​ជាច្រើន បានផ្តល់​នូវព័ត៌មាន​ជាក់លាក់អំពី​គោលនយោបាយ​ ច្បាប់ ការអនុវត្តដើម្បីកា​រពារនិងជំរុញសិទិ្ធមនុស្សនៅវៀត​ ណា​ម ក៏ដូចជាកិច្ច​ខិតខំប្រឹង​ប្រែងដើម្បី​រួមចំណែក​ដល់កិច្ចសហប្រតិ បត្តិការអន្តរជាតិនៅក្នុង​វិស័យ​នេះទៀតផង។

នៅចុ​ង​បញ្ចប់នៃកិច្ចសន្ទនា វៀតណាមបានទទួលអនុសាសន៍ជាច្រើន ដែលមានខ្លឹមសារដ៏សម្បូរបែប ស្តីពីវិស័យ​ទាំងអស់នៃ​សិទ្ធិមនុស្ស។ តាមគម្រោង ក្រុមការងា​រ UPR នឹងបើកកិច្ចប្រជុំម្តងទៀត នៅ​រសៀលថ្ងៃ​ទី ២​៥ ខែមករា ដើម្បីពិនិត្យ​ឡើងវិញ​និងអនុម័ត​នូវរបាយការណ៍ពោល​ខាងលើរបស់វៀតណា​ម មុននឹងដាក់​​ជូនទៅក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​សម្រាប់អនុម័តជា​ផ្លូវការនៅខែមិថុ​នាឆ្នាំ ២០១៩ខាងមុខ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​