22/01/2019 09:04 GMT+7 print

វៀតណាមជាក្រុមបាល់ទាត់តែមួយគត់នៃតំបន់អាស៊ីអាគ្នេយ៍ដែលឡើងទៅវគ្គ៨ក្រុមនៃពាន Asian Cup 2019


 ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមថ្លែងអំណរគុណចំពោះអ្នកគាំទ្រវៀតណាមនៅពហុកីឡាដ្ឋាន
បន្ទាប់ពីយកឈ្នះលើក្រុមហ្ស៊កដានី (រូបថត៖ VOV) 

 ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាក្រុមតែមួយ គត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលឡើងទៅវគ្គ៨ក្រុម​នៃ​ពាន​​ជើង​​ឯកបាល់ទាត់ទ្វីបអាស៊ីឆ្នាំ​២០១៩ (Asian Cup 2019) ក្រោយពីយកឈ្នះលើក្រុ​ម ហ្ស៊កដានី​ក្នុង​ការ​ប្រកួត​កាលពី​ យប់ថ្ងៃទី២០ ខែមករា។ ក្រុមវៀតណាមបានឈ្នះដោយលទ្ធផល​ប៉េណាល់ទី ៤-២ បន្ទាប់ពី​ស្នើគ្នា ១-១ ក្នុង​ការប្រកួតពេញម៉ោងធម្មតា៩០នាទីនិងបន្ថែម១៥នាទី ២ដង។
 
បន្ទាប់ពី​ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរនិងកោតសរសើរ ក្រុមកីឡាករ​ទាំងអស់​ដែល​បាន​ប្រកួត​ដោយ​ស្មារតី​ជឿជាក់​លើខ្លួន​ឯង​និង​ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព​ដើម្បីយកឈ្នះ។ លោកនាយករដ្ឋមន្រ្តីបាន​វាយតម្លៃ ខ្ពស់ក្រុមបាត់​ទាត់ជម្រើស​ជាតិវៀ​តណាមដែលបានបង្ហាញអោយទស្សនិក​ជន និង​អ្នកគាំទ្រទាំង​អស់ឃើញការ​ប្រកួត​គួ​រអោយ​ចាប់​អារម្មណ៍យ៉ាងខ្លាំងដើម្បី ដ​ណ្ដើមបានសំបុត្រឡើងទៅវគ្គ៨​ក្រុម។
 
​ក្នុងឱកាស​នេះដែរ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបាន ប្រគល់ប្រាក់រង្វាន់ចំនួន១ពាន់លាន​ដុងជូនក្រុមបាល់ទាត់ជម្រើសជាតិ​វៀតណាម។ ធនាគារនិង​សហគ្រាស​ធំៗជាច្រើន​នៅក្នុង​ប្រទេស​ក៏សម្រេច​ប្រគល់​ប្រាក់ ​រង្វាន់រាប់ពាន់លានដុងបន្ថែមទៀតជូន​ចំពោះក្រុមផងដែរ។

​ជ័យជំនះ​របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណា​មបានធ្វើអោយអ្នកគាំ​ ទ្របាល់ទាត់​ទូទាំង​ប្រទេស​មាន​ការ​រំភើប​ចិត្ត​យ៉ាងខ្លាំង។ លោក Trinh Quang Thang អ្នកគាំទ្រម្នាក់នៅរដ្ឋធានី​ហាណូយ បានចែករំលែកថា៖ ខ្ញុំពេញ​ចិត្តដោយសារតែយើងបានសម្រេចគោលដៅ​គឺឆ្លងកាត់វគ្គប្រកួ​តតាមពូល ហើយក្រុម​បាន​បន្ត​យក​ឈ្នះ​ដើម្បី​ឈានដល់វគ្គ៨ក្រុ​មចុងក្រោយ។ ក្នុង ការប្រកួតលើកនេះ​ ក្រៅពីកីឡាករទាំងអស់ ខ្ញុំ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បំផុតចំពោះគ្រូបង្វឹកក្រុមជន​ជាតិកូរ៉េខាងត្បូ​ងលោ​ក Park Hang​-seo”។
 
ក្នុងកា​រ​ប្រកួតវគ្គ៨ក្រុម ក្រុមបាល់ទា​ត់ជម្រើសជាតិវៀតណាមនឹង​ប៉ះ ជាមួយ​ក្រុមយក​ឈ្នះក្នុង​ការប្រកួត​រវាង​ជប៉ុន​និង​អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី២​៤ ខែមករា ខាងមុខនេះ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម