21/01/2019 09:42 GMT+7 print

ក្នុងឱកាសនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិការ WEF Davos 2019៖ ពង្រឹងបរិយាកាសអន្ដរជាតិងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ

 ទទួលតាម​ការអញ្ជើញរបស់ប្រធានស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេ​ដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់វៀត​ណាម ចូលរួម​ក្នុង​កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភព​លោក នៅទីក្រុងដាវ៉ូសនៃប្រទេស​ស្វីស ចាប់ពីថ្ងៃទី ​២២ ដល់​ថ្ងៃទី​​​២៥ ខែមក​រា ឆ្នាំ​២០១៩។
 
វេទិកា W​EF Davos 2019 ក្រោមប្រធានបទ “ស​កលភាវូបនីយកម្ម​ ៤.០៖ កំណត់​រចនា​សម្ព័ន្ធ​សកលលោក​ក្នុងបដិវត្តន៍​ឧស្សាហកម្មលើកទី​៤”។​ បញ្ហាស្នូលដែលបានលើកមកពិភា​ក្សានៅវេទិកា WEF Da​vos  2019 គឺ​ដើម្បី​វាយ​​តម្លៃពីផល​ប៉ះពាល់ យថាទស្សន៍និងពិភាក្សាអំពីកិច្ច​សហប្រតិ បត្តិការ កិច្ចសន្ទនា​ ដើម្បី​ដោះស្រាយ​បញ្ហា​ភូមិ​​សាស្រ្តន​យោបាយ វាយតំលៃនិងលើកកម្ពស់កំ​ណែទម្រង់ នៃក្របខ័ណ្ឌស្ថាប័នសក​លលោកបច្ចុប្បន្ន ​ដើម្បីសម​ស្រប​ទៅនឹង​បរិបទ នយោបាយ សេដ្ឋកិច្ច​និងសង្គម​ជាដើម។
 
ការ​ដែលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos  2019 នឹង​រួម​ចំណែក​ផ្សព្វផ្សាយ​នូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសមា​ហរណកម្មអន្តរជាតិ របស់វៀតណាមក្នុង​ឆ្នាំ ២០១៨ ផ្សព្វ​ផ្សាយអំពី​គោលនយោបាយនិងវិធានការនានា របស់​រដ្ឋាភិបាលវៀត​ ណាម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២​០១៩។ តាមនោះ រួមចំណែកពង្រឹង​បរិយាកាសអន្តរជាតិងាយស្រួល សម្រាប់ការអនុវត្តរាល់​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឆ្នាំ២០១៩៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​