21/01/2019 09:42 GMT+7 print

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue៖ ជំនះពុះពារការ “បណ្តែតបណ្តោយ” និងការ “រិតត្បិត” ក្នុងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងសន្និសីទ

 នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បាន​រៀប​ចំ​សន្និសីទ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សហប្រតិបត្តិការ សហករ​ណ៍ និងសកម្មភាពនៃប្រព័ន្ធ ​សម្ព័ន្ធសហករណ៍​វៀត​ណាមនាឆ្នាំក​ន្លងទៅ ក៏ដូចជាអ​នុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០១៩​ នេះ។​
 
នាឆ្នាំ​កន្លងទៅ ចំនួនសហករណ៍ សម្ព័ន្ធសហករណ៍និងក្រុមការងាររួមតែងតែបានកើនឡើងជាលំដាប់ ពេលគឺ បច្ចុប្បន្ន​ នៅទូទាំងប្រទេសមានសហករណ៍ចំនួន ២២,៤៥៦ ក្នុងនោះ សហករណ៍កសិកម្មមានចំនួន ១៣ ពាន់។
 
បទអន្តរាគមន៍​ដែលបានថ្លែងក្នុងសន្និសីទ បានចាត់​ទុកថា៖ សហករ ណ៍ភាគច្រើន​ មានការ​យល់ដឹង​និងតម្រូវការ​ផលិតកម្ម ធ្វើអាជីវកម្មដោយផ្សាភ្ជាប់ជាមួ​យខ្សែសង្វាក់តម្លៃ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។
 
អញ្ជើញ​ថ្លែង​មតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀ​តណាម លោក Vuong Dinh Hue បានស្នើឲ្យអង្គ​សន្និសីទ ត្រូវមានការយល់ដឹង​ឲ្យបានច្បាស់លាស់ អំពីមុខងារ តួ​នាទីដ៏សំខាន់​នៃតំបន់​សេដ្ឋកិច្ច​សហប្រតិបត្តិការ​និង​សហករណ៍​ ពីនោះ ប្រមូលផ្តុំ ដោះស្រាយរាល់ការលំបាក ការជំពា​ក់ជំពិន ជាពិសេស គឺរាល់ឧប​សគ្គអំពីយន្តការ គោលន​យោបាយ​ ដើម្បី បើកចេញផ្លូវសម្រាប់សេដ្ឋកិច្ចសហប្រតិប​ត្តិការនិងសហករណ៍អភិវ​ឌ្ឍន៍ នាពេល​ខាង​មុខ​។
 
“គប្បី​ផ្តោតលើការពិនិត្យមើល ការឃ្លាំ​មើល​ក៏ដូច​ជាការវាយតម្លៃដោយ​មានប្រសិទ្ធភាព​អំពីតំបន់​សេដ្ឋកិច្ច​សហប្រតិបត្តិ​ ដើម្បីជំនះពុះពារលើ ប​ញ្ហាចំនួនពីរ គឺ៖ ទីមួយជាការប​ណ្តែ​តបណ្តោយ  ដោយមិនយក​ចិត្តទុក​ដាក់​លើការ​បញ្ជាណែនាំ។ ទី២ជាការរឹតត្បិត។ មុននេះ​ ខណៈដែលធ្វើការឃ្លាំមើលនិងពិនិត្យមើល​ថា ឃុំមួយបាន​ទទួលស្គាល់ជាឃុំ​ជនបទថ្មី គឺ យោងតាមលក្ខណៈវិ​និច្ឆ័យចាស់ ប៉ុន្តែ ​យ៉ាងហោច​ណាស់​គឺត្រូវមាន​រូបសណ្ឋាន​សេដ្ឋកិច្ចសហ​ប្រតិបត្តិការមួយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ”​។ ហើយឥឡូវនេះ   លក្ខ​ណៈវិនិច្ឆ័យ​ទាំង​១៩ ត្រូវបានផ្លាស់ប្តូរ ដោយត្រូវ​មានសហករណ៍មួយធ្វើជំនួញប្រកបដោយប្រ​សិទ្ធភាព​។ ក្នុង​ពេល​ខាងមុ​ខ ចាំបាច់ត្រូវពិនិត្យឡើងវិញ​ដោយប្រុងប្រយ័ត្នថា តើ​មានសហករណ៍​មួយធ្វើកា​ររកស៊ី​ប្រកប​ដោយ​ប្រសិទ្ធភាព​មែនឬអត់”។ នេះបើយោងតាម ប្រសាសន៍​របស់ឧបនាយករដ្ឋ​មន្ត្រី​លោក Vuong Dinh Hue។
នា​ឱកាស​នេះ​ សម្ព័ន្ធសហករណ៍វៀតណាមបានរៀបចំខួបលើកទី២៥នៃទិវាបង្កើត ថ្ងៃទី២៩ តុលា ១៩៩៣- ២៩ តុលា ២០១៨ ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​