20/01/2019 09:36 GMT+7 print

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ chinhphu.vn)

 នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសម័យប្រជុំលើកទី២ នៃ​អនុគណៈ​កម្មាធិការ​សេដ្ឋកិច្ច-សង្គម ដើម្បីត្រៀមរៀបចំសម្រាប់ម​ហាសន្និបាតលើកទី ១៣ របស់បក្ស​ ក្រោមអធិបតី​ភាព​របស់​នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មាធិការ​។ នេះគឺជា​កិច្ច​ប្រជុំ​មួយ​ សំដៅវាយតម្លៃឡើងវិញ​នូវ​ភារកិច្ចដែលត្រូវបានអនុវត្ត ​និងដាក់​ចេញផែន​ការសម្រាប់​អនុវត្ត​រាល់​ភារកិច្ចនា​ពេល​ខាង​មុខ។
 
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ​ នាយករដ្ឋមន្ត្រីលោក Nguyen Xu​an Phuc បានវាយតម្លៃខ្ពស់ ចំពោះកា​រដែល​សមាជិក​នៃអនុ​គណៈក​ម្មការ បានអនុវត្ត​យ៉ាងល្អ​នូវភារកិច្ច​ដែល​បាន​ដាក់​ចេញ​នៅក្នុង​កិច្ច​ប្រជុំ​ដំបូង​របស់​អនុគណៈ​កម្មាធិការ​កាល​ពីពី​រខែ កន្លង​ទៅ។
 
នាយករដ្ឋ​មន្ត្រីលោក​ Nguyen Xuan Phuc លើកឡើងពីចំណុចសំខាន់ៗពីរ ដែលអនុគណៈ​កម្មាធិការ​ត្រូវ​ផ្តោតការ​យកចិត្តទុកដាក់។ ឈរលើ​ស្មារ តីនោះ  នាយករដ្ឋមន្ត្រី​បានស្នើសមាជិក​នៃអនុគណៈក​ម្មការ​ធ្វើការ​ពិភាក្សា​ និងឯកភាពលើខ្លឹមសារទាំង ៦ ដែល​បានពោលខាងលើដើម្បីអនុវត្តន៍ជាក់​ស្តែង៕ ​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​