18/01/2019 09:36 GMT+7 print

យថាទស្សន៍សេដ្ឋកិច្ចឌីជីថលអាស៊ាន


  យថាទស្សន៍សេដ្ឋកិច្ចឌីជីថលអាស៊ាន

 នាបច្ចុប្បន្ន​​នេះ ឌីជីថលកំពុងក្លាយទៅជានិន្នាការសំខាន់ជាបណ្ដើៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយជា កាតា​លីក​​រជំរុញកំណើនរបស់បណ្ដាប្រទេសលើពិភពលោក។ ស្របតាមនិន្នាការនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ពង្រីកឧត្តមភាពដែលមានស្រាប់ ដើម្បីក្ដាប់​ជាប់ឱកាស​ផ្លាស់ប្ដូរសេដ្ឋកិច្ច​តាម​ទិសទំនើប និងផុលផុសថែមទៀត។

ក្នុង​បរិបទ ដែលបច្ចេកវិទ្យា វិទ្យាសាស្ត្រអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់​ផ្ទាំង​គំនូ​រសេដ្ឋកិច្ច​សកលដូច​សពថ្ងៃនេះ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគ​ច្រើនលើពិភពលោកសុទ្ធតែ បា​នមាន​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​បច្ចេកវិទ្យាឌីជីផល ក្នុងនោះផ្ដោតលើការ​សិក្សាស្រា​វជ្រាវប្រើប្រាស់បច្ចេកវិទ្យាថ្មី​ ក្នុង​កំណើន​សេដ្ឋកិច្ច​។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដិពីអា​ស៊ាន នាឆ្នាំ ២០១​៨ លោក Klaus Schwab ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក បានអះអា​ងថា​៖
 
“សេដ្ឋកិច្ច​ឌីជីថលកំពុងជ្រៀតចូលក្នុងជីវភាពរស់នៅ តភ្ជាប់ប្រជាជននៅគ្រប់ទិសទី តភ្ជាប់​ជន​បទ​ជាមួយ​ទីក្រុង​ ជួយឲ្យប្រជាជន និងសហគ្រា​សអាចលក់ និងនាំចេញផលិតផលរប​ស់ខ្លួនយ៉ាងងាយស្រួល។ ​សេដ្ឋកិច្ច​ឌីជីថល​ក៏នឹង​ជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចជាមួយស​ក្កានុពលដ៏ធំធេង​ផង​ដែរ“។
 
រហូតមកដល់​ពេលនេះ សហគមន៍អាស៊ានកំពុងខិតខំប្រឹងប្រែងក្ដាប់ជាប់និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជំរុញកំណើន​តាមរ​យៈការពង្រីកឧត្តមភាពដែលមានស្រា​ប់ ក៏ដូចជាកសាងផែនការមេ​ ដើម្បី​ក្លាយ​ទៅ​ជា​ខឿន​​សេដ្ឋកិច្ចឌីជី​ថលធំបំផុតលើពិភពលោកផងដែរ។​ ពិតណាស់ថា នាបច្ចុប្បន្ន​នេះ អាស៊ានមាន​លក្ខ័ណ្ឌ ​និង​មូលដ្ឋានគ្រឹះ ដើម្បីអនុវត្តន៍បំ​ណងប្រាថ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថ​លនៅក្នុ​ងតំបន់។ មានមនុស្ស​ចំនួន​ ​៩០ ភាគរយដែលមានអាយុក្រោម ៣០ ឆ្នាំ បានទាក់ទងផ្ទាល់ជាមួយអ៊ីនធើណែ​ត។  ម៉្យាង​វិញ​ទៀត​ តំបន់​នេះ មានមនុស្សចំនួន ៣៣០ ​លាននាក់បានប្រើប្រាស់អ៊ីណធើណែតក្នុងឆ្នាំ២០​១៧។ លោកស្រី V​ictoria Kwa Kwa អនុប្រធានធនាគា​រពិភពលោក ទទួលបន្ទុកតំបន់អាស៊ី ប៉ាសស៊ី​ហ្វិកបានបាត់ទុកថា៖
​ 
“សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលក្នុងប្លុកអាស៊ានគឺធំធេងណាស់។ យើងអាចឃើញថា បណ្ដា​ប្រទេស​អាស៊ាន​កំពុង​អភិវឌ្ឍន៍យ៉ាងលោតផ្លោះលើពិភព​លោក ដែលបានសរឲ្យឃើញតាមរ​យៈសន្ទស្សន៍ដូចជា​ ពេល​វេលា​ប្រើប្រាស់​អ៊ីនធើណែត ឬអត្រាអ្នកប្រើប្រាស់អ៊ីន​ធើណែតខ្ពស់។ លើសពីនេះ​ ទៅ​​ទៀត ក៏មាន​ការ​អភិវឌ្ឍ​របស់​ពាណិជ្ជកម្ម​អេឡិចត្រូឡិច នៅ​​ប្រ​ទេស​​មួយ​​ចំនួន​​ផងដែរ“។
 
ទន្ទឹមនឹងនេះ​ ការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន (AEC) បានជួយជំរុញវិស័យបច្ចេកវិទ្យាអភិវឌ្ឍន៍។ AEC បាន​បង្កើត​ឡើងទីផ្សារធំបំផុត ដោយមានសេរីភាពក្នុងការផ្ទេរប្ដូរអំពីទំនិញ សេវាកម្ម វិនិយោគ ទុន និង​ពលករ​មានវិជ្ជាជីវៈ។ អាស្រ័យហេតុនេះ AEC បានបើកឱកាសធ្វើអាជីវកម្ម និងការងារជាច្រើន រួមចំណែក​ក្នុង​កំណើន​សេដ្ចកិច្ចរបស់ AEC។ រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន និងផ្សព្វផ្សាយវៀតណា​ម​ លោក Nguyen Manh Hung បាន​ឲ្យដឹ​ង​ថា៖

“ខ្ញុំចាត់ទុកថា នាបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់យើងគឺអាសស្រ័យលើអ៊ីនធើណែតច្រើនណាស់។ វិបុល​ភាព​របស់​យើង​ក៏អាស្រ័យលើវាផងដែរ ប៉ុន្តែ ​អ៊ីនធើណែតក្នុងសុវត្ថិភាពនោះឡើ​យ។​ ហេតុដូច្នេះហើយ នាពេល​អនាគត​ ការងារសំខាន់បំផុតរបស់យើង​គឺធានាសន្តិសុខអ៊ីនធើ​ណែតផងដែ​រ“។

វាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេស​​អាស៊ាន ក្នុង​ការបោះ​ជំហាន​ឆ្ពោះទៅ​រក​​ខឿន​សេដ្ឋកិច្ចឌីជីថលនោះ លោកស្រី Victoria Kwa Kwa អនុប្រធាន​ធនាគារពិភព​លោក តំបន់អាស៊ី ប៉ាស៊ីហ្វិក​បាន​ឲ្យដឹងថា៖
 
នាងខ្ញុំឃើញថា ការដែលអាស៊ានពិភាក្សាយ៉ាងសកម្មអំពីសេដ្ឋកិច្ចឌីជីថលបានសរឲ្យឃើញថ្នាក់ដឹកនាំ និង​បណ្ដា​ប្រទេស​កំពុងខិតខំប្រឹងប្រែងដើម្បីឈា​នចូលកម្រិតថ្មីមួយ ហើយនេះគឺជាវិស័យ​ដ៏សំខាន់​មួយ។ សេដ្ឋ​កិច្ច​​ឌីជីថលជាខឿនសេដ្ឋកិច្ចនាពេលអនា​គត។ វាអនុញត្តិ​ឲ្យយើង​ធ្វើអាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង ​ពង្រីក​ឱកាសការងារ ក៏ដូចជាវិធីធ្វើការថ្មីថ្មោងផង​ដែរ។

សក្ដានុពលទីផ្សារសេដ្ឋកិច្ចឌីជីថលអាស៊ានគឺធំធេងណាស់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីព​ង្រីក​សក្តានុពល​ទាំង​នេះ ព្រមទាំងឆ្លើយ​តប​បាន​នឹង​និន្នាការ​សេដ្ឋកិច្ច​ឌីជីថល​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាដូ​ចនា​សព្វថ្ងៃ​នេះ ​បណ្ដា​ប្រទេស​អាស៊ានគប្បីមានយុទ្ធសាស្ត្រអភិវ​ឌ្ឍន៍សេដ្ឋកិច្ចឌីជីថល​ទូទៅ និងយូរ​អង្វែង​ថែមទៀត​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម