16/01/2019 09:06 GMT+7 print

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមបើក វេទិកា APPF – 27 នៅកម្ពុជា


 ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងពិធីបើក (រូបថត៖ VOV)

 វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) បានប្រារព្ធឡើងនា ព្រឹកថ្ងៃទី១៥ ខែមករា​ ឆ្នាំ​២០១៩ នៅខេត្ត​សៀម​រាប​ នៃព្រះរាជាណាចក្រកម្ពុជា។
 
ក្នុងឱកាស​នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រកម្ពុជាទ្រង់ បាន​ផ្ញើរ​ព្រះ​រាជសារស្វាគមន៍គណៈប្រតិភូទាំង អស់ដែលអញ្ជើញចូលរួម APPF 27 ព្រមទាំងបញ្ជាក់ថា កម្ពុជា​មាន​កិត្តិយស​ក្នុង ​ការរៀបចំវេទិកាអន្តរជាតិដ៏មានសារសំខាន់នេះដើម្បីពិភាក្សាអំពីប​ញ្ហាធំៗ នៃតំបន់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ប្រព័ន្ធពហុភាគីនិយមកំ​ពុងទទួលរងនូវការ គំ​រាមកំហែង​ដែលបង្ក​ឡើង​ដោយ​លទ្ធិ​គាំពារ​និយម​ ជ្រុលនិយម​និង​ប្រជានិយម នៅតាមបណ្ដាប្រទេសផ្សេង​ៗនៅលើពិភពលោក។ ហេតុដូ​ច្នេះហើយ នេះជា ពេ​ល​វេលាដែល​ប្រទេសនានាចាំបាច់ត្រូវសាមគ្គី​គ្នាដើម្បីកំណត់រូបរាងនៃទំនាក់​ ទំនងក្នុងតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក ​ព្រមទាំងរួមគ្នាពង្រឹងគ្រឹះស្ថាននានាដើម្បីសន្តិ ភាព​ សេរីភាព ប្រជាធិបតេយ្យនិងវិបុលភា​ពផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធីបើក ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃ APPF 26 ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “រដ្ឋសភាវៀតណាម​វាយតម្លៃ​ខ្ពស់ចំពោះ​ប្រធាន​បទ​នៃកិច្ច​ប្រជុំ​លើក​​នេះគឺ​ “ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខនិង​ការអភិវឌ្ឍប្រកបដោយ ចី​រភាព”​ ដែល​សម​ស្រប​​ទៅនឹងទិសដៅនៃទំនាក់ទំនងភា​ពជាដៃគូសភា ក៏ដូចជា​ សំណូមពរ​និងនិន្នាកា​រអភិវឌ្ឍនៃ​ពិភពលោក​និយាយ​រួមនិង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក និយាយដោយឡែ​កក្នុងដំណាក់កាលថ្មី។ ​ការប្រកាន់​ខ្ជាប់នូវ​គោល​ដៅអំពី​ ឯករាជ្យ ខ្លួនទីពឹងខ្លួន កិច្ចសន្ទនានិ​ងកិច្ចសហប្រតិបតិ្តការដោយឈរលើមូ​ល ដ្ឋាននៃច្បាប់​អន្តរជាតិ​និង​ធម្មនុញ្ញអង្គការសហប្រជាជាតិនោះ គឺ​ជាគ្រឹះស្ថាន សារវ័ន្ត ដើម្បីរក្សាសន្តិ​ភាព សន្តិសុខនិងការ​អភិវឌ្ឍ។​ សំខាន់​បំផុតគឺរាល់គោល ដៅអ​ភិវឌ្ឍប្រកបដោយចីរភាពទាំងនោះ ត្រូវក្លា​យទៅជាទិស​ដៅដ៏​អចិន្រ្តៃយ៍​និង ​យូរ​អង្វែងចំពោះគោលនយោបាយអភិវឌ្ឍនៅតាមបណ្ដាប្រទេស ​ដែលបានស្ដែង ចេញពីបំណ​ងប្រាថ្នារ​បស់​ប្រជា​ជន ធានាបាននូវផ​លប្រយោជន៍របស់ប្រជាជន ផ​ងដែរ​”។
 
លោក​ស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា បណ្ដាប្រទេស ចាំបាច់​ត្រូវ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការ​សភាក្នុង​តំបន់ ដើម្បីពង្រីកតួនាទីក្នុង​ការ ឃ្លាំមើលការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ប្រទេស​នីមួយ​ៗ។​ ទន្ទឹម នឹងនោះ APPF ត្រូវបន្ត​ផ្លាស់ប្ដូរថ្មីអង្គការ ដំណើរកា​រនិងលើកកំពស់ប្រសិទ្ធភាព​ សកម្មភាព ប​ង្កើនកិច្ចសហកា​រនិងទំនាក់ទំនងរ​វាងផ្នែកនីតិបញ្ញា​ត្តិនិងផ្នែក ប្រតិ​បត្តិបញ្ញាត្តិនៃប្រទេ​សនានា​ក្នុង​តំបន់​។​
 
អញ្ជើញ​ថ្លែ​ងនៅពិធីបើកនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែនក៏ចាត់ទុកថា ពិភព​លោក​នាសព្វ​ថ្ងៃនេះ​កំពុងប្រឈមនឹងបញ្ហា ជាច្រើនដូចជាបញ្ហាសន្តិសុខស្បៀងអាហារ និងបញ្ហាភេរវកម្ម ជាដើម។ ដោយ ​ហេតុនេះ​ វេទិកា APPF មានតួនាទីដ៏សំខាន់ណាស់ដើម្បីអោយប្រទេសនានា ពិភាក្សាគ្នា​អំពី​បញ្ហា​ទាំង​នេះ​​។ សម្ដេច តេជោ ហ៊ុន សែនបានស្នើអោយវេ​ទិកា ផ្ដោតការពិភាក្សាទៅ​លើតួនាទីរបស់​អង្គការ​សហប្រជា​ជាតិ​ សមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ ស​ន្តិសុខស្បៀងអាហារ ការដោះស្រាយជម្លោះដោយ ​សន្តិវិធី​ ដោយ​ឈរលើមូលដ្ឋាននៃច្បាប់អ​ន្តរជាតិ ដើម្បីនាំប្រទេសទាំង​អស់ អភិវឌ្ឍន៍ប្រកប​ដោយ​សន្តិភាព​និង​វិបុលភា​ព​ ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម