14/01/2019 09:52 GMT+7 print

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩៖ បើកចេញកាលានុវត្តភាពថ្មីសម្រាប់ការ អភិវឌ្ឍទេសចរណ៍

វេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ ការដែលវៀតណាមទទួលរៀបំព្រឹត្តិ ការណ៍នេះលើកទីពីរនឹងបង្កើតកាលានុវត្តភាពជាច្រើនសម្រាប់ផ្នែកទេសចរណ៍ វៀតណាម ដើម្បីបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ។

ATF ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅប្រទេសថៃ

ក្រោមប្រធានបទ “កម្លាំងនៃឯកភាពរបស់អាស៊ាន” វៀតណាមបានលើកឡើងនូវគំនិតផ្ដួចផ្ដើមស្ដីពីការតភ្ជាប់បតិកភ័ណ្ឌនានារបស់អាស៊ានក្នុងយុគសម័យឌីជីថល សំដៅជំរុញយ៉ាងខ្លាំងក្លាការទាក់ទាញភ្ញៀវទេសចរមកដល់តំបន់អាស៊ាន។ ប្រសិនបើតភ្ជាប់បាននូវទេសចរណ៍ឆ្លាតវៃជាមួយនឹងបេតិកភ័ណ្ឌក្នុងអាស៊ាន ប្រការនេះនឹងបើកចេញយថាទស្សន៍សហប្រតិបតិ្តការនាពេលខាងមុខ ជាពិសេសគឺឆ្នាំ២០២០ជាឆ្នាំដែលវៀតណាមកាន់តំ​ណែង​ជាប្រធានអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម