14/01/2019 09:52 GMT+7 print

ទំហំនាំចេញត្រីត្រាសម្រេចបាននូវកម្រិតឯតទគ្គកម្ម

បញ្ចប់ឆ្នាំ២០១៨ ទំហំនាំចេញត្រីត្រារបស់វៀតណាមសម្រេចបាននូវប្រាក់ចំណូលប្រមាណ២ពាន់៣រយលានដុល្លាអាមេរិក។ នេះជាកម្រិតឯតទគ្គកម្ម ដោយកើនឡើង២០%បើធៀបនឹងឆ្នាំទៅមិញ។

នេះជាលើកដំបូងហើយ ដែលការនាំចេញត្រីត្រារបស់វៀតណាមសម្រេចបាននូវកម្រិតឯតទគ្គកម្មយ៉ាងដូច្នេះ។
ក្រៅពីភាពងាយស្រួលនៃទីផ្សារ ការដែលសហគ្រាសវៀតណាមបាន បណ្ដាក់ទុនអនុវត្តន៍ បច្ចេកវិទ្យាទំនើបៗ ចូលក្នុងផលិតកម្មហើយធ្វើពិពិធកម្ម ផលិតផលនោះបានជួយបង្កើនទំហំពាណិជ្ជកម្ម ផងដែរ។ កំណើននៃការនាំ ចេញត្រីត្រារបស់វៀតណាមមិនទាន់បញ្ឈប់នៅត្រឹមនោះឡើយ ដោយសារគុណភាពនិងតម្លៃរបស់មុខទំនិញនេះត្រូវ​បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា៖         “នាពេលកន្លងទៅ យើងបាននាំចេញសាច់ហ្វីឡេ ហើយស្បែកត្រីយើងប្រើ ដើម្បី​កែច្នៃជាកូឡាជែន។ ប៉ុន្តែនាពេលខាងមុខ យើងនឹងបន្តស្រាវជ្រាវដើម្បី នាំចេញផលិតផលថ្មីៗដែលធ្វើពីឆ្អឹងត្រីនិងកំទេចសាច់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម