13/01/2019 11:36 GMT+7 print

ប្រារព្ធពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tien Giang

នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង My Tho ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម បានប្រារព្ធធ្វើឡើងពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tien Giang ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien។


ឈុតសម្ដែងសិល្បៈក្នុងពិធីបើកពិធីបុណ្យ

ពិធីបុណ្យឆ្នាំនេះមានសកម្មភាពដ៏វិសេសវិសាលគួរអោយទាក់ទាញជាច្រើនដូចជា ផ្សារណាត់ពិព័រណ៍ពាណិជ្ជកម្ម ចំណីអាហារ សកម្មភាពវប្បធម៌ សិល្បៈ កីឡា ក្បួនដង្ហែរទូកផ្កា និងការបណ្ដែតប្រទីបជាដើម។ លោក Tran Thanh Duc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានអោយ ដឹងថា៖

“យើងរៀបចំពិធីបុណ្យក្នុងពេលជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងដូច្នេះគឺដើម្បីឧទ្ទេសនាមអំពីសមិទ្ធផលសេដ្ឋកិច្ចសង្គមនានានៃខេត្ត Tien Giang ហើយក៏បានផ្សព្វផ្សាយអំពីទេសចរណ៍ទៀតផង។ ឆ្នាំនេះ យើងខ្ញុំនឹងរៀបចំក្បួនដង្ហែរទូកផ្កា សំដៅផ្សព្វផ្សាយអំពីទេសចរណ៍លើទន្លេបឹងបួរ ហើយយើងខ្ញុំក៏នឹងរៀបចំពិធីបិទបញ្ចប់នៅលើទន្លេផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម