11/01/2019 12:56 GMT+7 print

ប្រារព្ធឡើងសម័យប្រជុំលើកទី៣០គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានប្រារព្ធឡើងសម័យប្រជុំលើកទី៣០។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសម័យប្រជុំប្រារព្ធ។

នៅសម័យប្រជុំដែលប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានពិចារណាលើបញ្ហានានាដែលនៅតែមានមតិផ្សេងគ្នានៃគម្រោងច្បាប់វិនិច្ឆ័យទោសព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ហើយពិចារណានិង សម្រេចលើការបញ្ជូនសមាជិកក្រុមប្រឹក្សាជ្រើសតាំងនិងឃ្លាំមើលចៅក្រមជាតិ ព្រមទាំងពិចារណាលើការងារផ្សេង​ៗ​មួយចំនួនទៀត ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម