08/01/2019 11:13 GMT+7 print

បង្កើតកម្លាំងចលករថ្មីដើម្បីនាំកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវកាន់តែមានប្រសិទ្ធិភាពថែមទៀត

នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ច ចូលរួមសម័យប្រជុំលើកទី ៤១នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - ឡាវ។

 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
អញ្ជើញជាសហអធិបតីកិច្ចប្រជុំ

ក្នុងអំឡុងពេលស្នាក់នៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ ៦ ខែមករា នា យករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអញ្ជើញជាសហអធិ បតី នៃសម័យប្រជុំលើកទី ៤១ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវនៅទីក្រុងហាណូយ និងបានធ្វើជាសហអធិបតីក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៤១ របស់គណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានអញ្ជើញទៅជួបសម្តែងការគួរសមចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong; ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ នៅឯបណ្តាជំនួបនេះ ភាគីទំាងពីរបានជឿជាក់ថា កិច្ចប្រជុំនេះនឹងបង្កើតកម្លាំងចលករថ្មីមួយ ដែលនាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកយ៉ាងសំខាន់ទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមផងដែរ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩  ក្នុងនោះ បន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស កិច្ចការពារជាតិនិងសន្តិសុខ។  ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិ។ ជាពិសេស រួមគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវដំណើរការសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងសហគមន៍អាស៊ាន បង្កើនសាមគ្គីភាពនិងសម្លេងរួមរបស់អាស៊ានលើបណ្តាបញ្ហាយុទ្ធសាស្រ្តក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតតែម្តង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម