06/01/2019 10:29 GMT+7 print

ប្រទេសអៀកឡង់រៀបចំសេណារីយ៉ូ Brexit គ្មានកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀង Brexit ដែលរដ្ឋាភិបាលនៃប្រទេសចំនួន ២៨ នៃសហភាពអឺរ៉ុប ក្នុងនោះមានអង់គ្លេស ទទួលបាននោះ ទោះបីជាគ្មានលក្ខណៈល្អឥតខ្ចោះក៏ដោយ ប៉ុន្តែក៏ត្រូវមានផលប្រយោជន៍សម្រាប់ភាគីទាក់ទិននានា។

នាយករដ្ឋមន្ត្រីអៀរឡង់លោក Leo Varadkar (THX/TTXVN)

រដ្ឋាភិបាលនៃសាធារណរដ្ឋអៀរឡង់កំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់លទ្ធភាពដែលថា អង់គ្លេសនឹងចាកចេញ​ពីសហភាពអឺរ៉ុប (EU) ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ ទោះបីជា Dublin មានក្ដីសង្ឈឹមថារដ្ឋសភាអង់គ្លេសអាចនឹងអនុវម័តលើកិច្ចព្រមព្រៀង Brexit នាប៉ុន្មានសប្ដាខាងមុខ។

ថ្លែងមតិនាថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ទៅកាន់អ្នកសារព័ត៌មាននៅប្រទេសអាល្លឺម៉ង់នោះ នាយករដ្ឋមន្ត្រីអៀរឡង់លោក Leo Varadkar បានចាត់ទុកថា កិច្ចព្រមព្រៀង Brexit ដែលរដ្ឋាភិបាលនៃប្រទេសចំនួន ២៨ នៃ សហភាពអឺរ៉ុប ក្នុងនោះមានអង់គ្លេសទទួលបាននោះ ទោះបីជាគ្មានលក្ខណៈល្អឥតខ្ចោះក៏ដោយ ប៉ុន្តែក៏ត្រូវមានផលប្រយោជន៍សម្រាប់ភាគីទាក់ទិននានា។ លោកក៏បានសម្ដែងក្ដីសង្ឃឹងថា រដ្ឋសភាអង់គ្លេសអាចអនុម័តលើកិច្ចព្រមព្រៀងនេះនាប៉ុន្មានសប្ដាហ៍ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម