06/01/2019 10:29 GMT+7 print

នាយករដ្ឋមន្រ្តីឡាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមធ្វើសហអធិបតី ក្នុងសម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាល

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ អញ្ជើញមកចូលរួមនិងធ្វើសហអធិបតីក្នុង សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នៅរដ្ឋធានីហាណូយចាប់​ពី​ថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះបន្តអះអាងនូវអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសទាំងពីរនោះគឺ អភិវឌ្ឍន៍​ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព ពិសេសនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាង​វៀត​ណាម​និងឡាវដោយឥតឈប់ឈរ ព្រមទាំងបង្កើនជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ បង្កើតឡើងកាណាល់ឯកភាពមួយ ដើម្បីបញ្ជាណែនាំការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានា និងជំរុញទំនាក់ទំនង​សហប្រតិបតិ្តការ​រវាងប្រទេសទាំងពីរនា ពេលខាងមុខ ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម