05/01/2019 10:52 GMT+7 print

សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍

នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងយោធភូមិភាគទី៥ចំណុះកងទ័ព ប្រជាជនវៀតណាមនិងបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Gia Lai រួមជាមួយ គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃកងយោធភូមិភាគទី១ចំណុះកងយោធពលខេមរៈភូមិន្ទបានទៅគោរពវិញ្ញាណក្ខ័ន្ធ និងអុជធូប ផ្កា នៅឈាបនដ្ឋានយុទ្ធជន ពលីស្រុក Duc Co។

ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ចាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងយោធភូមិភាគទី១ចំណុះកងយោធពលខេមរៈភូមិន្ទ អញ្ជើញអុជធូបនៅពិធីគោរពវិញ្ញាណក្ខ័ន្ធ (រូបថត៖ TTXVN)


ថ្លែងនៅពិធីនេះ តំណាងកងយោធពលខេមរៈភូមិន្ទបាន អះអាងថា ប្រជាជនកម្ពុជាជានិច្ចកាលចងចាំនិងដឹងគុណចំពោះការជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានរួមចំណែកផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត បង្កើតឡើងជ័យជំនះប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ សម្រាប់​ប្រទេសកម្ពុជា។ ពលីកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមគឺជានិមិត្តរូបដ៏ភ្លឺស្វាងនៃចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជាតិទាំងពីរកម្ពុជានិងវៀតណាម។

ចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធនេះដែរ លោក Pham Thanh Vu អតីតយុទ្ធជនដែលធ្លាប់ចូលរួមប្រយុទ្ធនៅសមរភូមិកម្ពុជា បានអោយដឹងថា៖

“នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា អាស្រ័យដោយមានកងទ័ពវៀតណាមសង្គ្រោះយ៉ាងដូច្នេះបានជាកម្ពុជាទើបមានបានដូចសព្វថ្ងៃ។ ពាក្យពេជ្រនោះមានអត្ថន័យណាស់ ហើយធ្វើអោយជំនាន់ដែលបាន ពលីសាច់ស្រស់ឈាមស្រស់ដូចខ្ញុំផ្ទាល់ មានការពេញចិត្ត។ ហេតុដូច្នេះហើយ ខ្ញុំមានគោលបំណងថា ជំនាន់ក្រោយៗនៃកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរៈភូមិន្ទបន្តពង្រីកប្រពៃណីនោះ ហើយ​សហប្រតិបតិ្តការយ៉ាង ស្និទ្ធស្នាលថែមទៀតដើម្បីការពារសន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរ”។

នាព្រឹកថ្ងៃទី៤ ខែមករានេះដែរ នៅសារមន្ទីរកងយោធភូមិភាគទី ៥ ស្នងការនយោបាយកងយោធភូមិភាគ​ទី​៥​បាន​រៀបចំពិព័រណ៍ក្រោមប្រធានបទ “កង កម្លាំងប្រដាប់អាវុធនៃកងយោធភូមិភាគទី៥៖ រយៈពេល ១០ ឆ្នាំអនុវត្តន៍កាតព្វកិច្ច អន្តរជាតិដ៏ខ្ពង់ខ្ពស់នៅកម្ពុជា (១៩៧៩-១៩៨៩)។ ពិព័រណ៍នេះបានដាក់តាំងបង្ហាញឯកសារ រូបថត និងវត្ថុជាច្រើនដែលមានតម្លៃប្រវត្តិសាស្ត្រអំពីការចាប់ បដិសន្ធិ ការកសាង ការប្រយុទ្ធនិងការធំដឹងក្ដីរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួមក៏ដូចជាកងកម្លាំងប្រដាប់អាវុធនៃកងយោធភូមិភាគទី​៥​និយាយ​ដោ​យឡែកក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីរបស់មាតុភូមិ និងអនុវត្តន៍ភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ដោយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម