02/01/2019 15:52 GMT+7 print

កិច្ចខិតខំប្រឹងប្រែងក្នុងការច្នៃប្រឌិតនិងធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ក្នុងឆ្នាំ ២០១៩

កិច្ចខិតខំប្រឹងប្រែងក្នុងការច្នៃប្រឌិតនិងធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ដោយឆ្ពោះទៅអនុវត្តឲ្យបានជោគជ័យគ្រប់ជ្រុងជ្រោយនូវផែនការឆ្នាំ ២០១៩ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងចីរភាព គឺជាប្រធានបទនៃអត្ថបទរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc នាថ្ងៃដំបូងឆ្នាំថ្មីឆ្នាំសកល ២០១៩។

 នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc

ក្នុងអត្ថបទនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់ប្រជាជនវៀតណាមដែលបានស្រេចនាឆ្នាំ២០១៨ កន្លងទៅ ព្រមទាំងបញ្ជាក់ច្បាស់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដែលវៀតណាមបង្កើនល្បឿន និងធ្វើឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីខិតខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ យោងតាមនោះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគប្បីផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះនៃម៉ាក្រូ​​សេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ព្រមទាំងធានាតុល្យភាពធំៗ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍវប្បធម៌-សង្គមត្រូវតែសក្តិសមនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់ទាំងខាង​សម្ភារៈនិងស្មារតីរបស់ប្រជាជនពិមួយថ្ងៃទៅមួយថ្ងៃ។ លើកជាងនេះទៅទៀត រដ្ឋាភិបាលវៀតណាមក៏ប្តេជ្ញាចិត្ត​ជម្រុញការធ្វើកំណែទម្រង់រដ្ឋបាល និងកសាងរដ្ឋាភិបាលអេឡិចត្រូនិច រួមទាំងពង្រឹងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ។ នៅទីបញ្ចប់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជឿជាក់ថាដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រួមជាមួយកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងច្នៃប្រឌិតរបស់សហគមន៍ធុរកិច្ចនិងប្រជាជនគ្រប់ជាន់ថ្នាក់នោះ វៀតណាមនឹងខិតខំប្រឹងប្រែងដោយមានប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តគោលដៅនិងភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំ ២០១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម