02/01/2019 15:52 GMT+7 print

សកម្មភាពអំណរឆ្នាំថ្មី ឆ្នាំសកល ២០១៩ ទូទាំងពិភពលោក

ថ្វីបើមានការព្រួយបារម្ភអំពីភេវរកម្មនិងជំងឺឆ្លងក៏ដោយ ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកបានទទួលស្វាគមន៍ពេលវេលឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩ ជាបន្តបន្ទាប់គ្នា តាមម៉ោងតំបន់ផ្សេងៗគ្នា តាមរយៈការបាញ់កាំជ្រួច ការប្រគុំតន្ត្រីយ៉ាងស្បាយរីករាយផងដែរ។

ពន្លឺកាំជ្រួចលើផ្ទៃមេឃរបស់ Sydney 

ឆ្នាំថ្មី ឆ្នាំសកល២០១៩ បានចាប់ផ្តើមនៅបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក។ នៅឆ្នាំនេះ Samoa ជាប្រទេសកោះប៉ាស៊ីហ្វិកមួយនៅតែបន្តជាប្រទេសដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីនៅវេលាម៉ោង ១៧ ល្ងាចថ្ងៃទី ៣១  ខែធ្នូ តាមម៉ោងវៀតណាម។ បន្ទាប់ពី Samoa ប្រជាជននៃប្រទេសនូវែល សេឡង់ អូស្រ្តាលីនិងជប៉ុន ក៏បានទទួលស្វាគមន៍វិនាទីដំបូងនៃឆ្នាំ ២០១៩ លាយឡំដោយសម្លេងបាញ់កាំជ្រួចដ៏សប្បាយ។

ចំទៅនឹងម៉ោង ១៨ នាថ្ងៃទី ៣១ ខែធ្នូ តាមម៉ោងវៀតណាម ប្រជាជននូវែលហ្សេឡង់បានបើកស្រា sampanh ដើម្បីអបអរឆ្នាំថ្មី លាយឡំក្នុងការបាញ់កាំជ្រួចបញ្ចាំងពន្លឺចិញ្ចាំងចិញ្ចែក ក្រោមមេឃនៅរំលងអាធ្រាត្រ។
មនុស្សរាប់ម៉ឺននាក់និងភ្ញៀវទេសចរមកពីទីជិតឆ្ងាយបានមកដល់កោះ Auckland របស់នូវែលសេឡង់ ដើម្បីគយគន់ការសម្តែងពន្លឺសិល្បៈពីប៉មមេឃមានកម្ពស់ ៣២៨ ម៉ែត្រ។

ទិដ្ឋភាពស្វាគមន៍ឆ្នាំថ្មីនៅហុងកុង (ចិន)

ក្នុងពេលជាមួយគ្នានោះ ចាប់ពីម៉ោង ៦ និង ៧ ល្ងាចនៅថ្ងៃទី ៣១ ខែធ្នូ ផ្លូវទៅកាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងប៉េកាំងត្រូវបានជាប់គាំងនិងបណ្តាលឱ្យកកស្ទះចរាចរណ៍។  ដោយសារថ្ងៃនេះ សីតុណ្ហភាពនៅក្នុងរដ្ឋធានីប៉េកាំងនៅពេលល្ងាចគឺនៅក្រោម -១០ អង្សារ ដូច្នេះមិនសូវមានសកម្មភាពនៅកណ្តាលវាលទេ ប៉ុន្តែនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនិង សួនកម្សាន្ត គឺសប្បាយអ៊ូអរនិងពោរពេញទៅដោយរបរិយាកាសអំណរឆ្នាំថ្មី។

រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីបានទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០១៩ ដ៏អធឹកអធមជាមួយនឹងកម្មវិធី ពិធីបុណ្យដ៏អស្ចារ្យសម្រាប់រាត្រីឆ្លងឆ្នាំថ្មី ដែលបានប្រារព្ធធ្វើឡើង នៅសួនច្បារនៅក្នុងរដ្ឋធានីមូស្គូនិងនៅតាមដងវិថីនានាផងដែរ។ ទីលានក្រហមគឺជាមណ្ឌលនៃពិធីបុណ្យ ដែលទាក់ទាញអ្នកទេសចរក្នុងនិងក្រៅប្រទេសជាច្រើន​កុះករដើម្បីរីករាយនឹងការប្រគំតន្ត្រីខ្នាតធំនារាត្រីដំបូងនៃឆ្នាំថ្មី។

ប្រជាជនអាមេរិកបានទទួលស្វាគមន៍វិនាទីដំបូងនៃឆ្នាំថ្មី នៅទីលានយុគ្គសម័យក្នុងទីក្រុងញូវយ៉ក។ រាត្រីឆ្លងឆ្នាំថ្មីនាឆ្នាំនេះ  ផ្កាក្រដាសប្រហែល ១ តោនត្រូវបានគេធ្លាក់ពីអគារខ្ពស់ៗ ជាច្រើននៅជុំវិញទីលានយុគ្គសម័យ ចំពោះមុខអ្នកទស្សនារាប់ពាន់នាក់ផងដែរ។

ឆ្នាំ២០១៨បានកន្លងផុតទៅ  នៅពេលដែលពិភពលោកនៅតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចការរីករាលដាលជំងឺ ជម្លោះក៏ដោយ  ប៉ុន្តែនៅពេលនេះ ខណៈដែលឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី មនុស្សទាំងអស់នៅលើពិភពលោកតែងតែអធិស្ឋានអស់ពីដួងចិត្តដោយសង្ឃឹមថាឆ្នាំថ្មីប្រកបដោយតែសេចក្តីសុខចម្រើន វិបុលភាព ដើម្បីឆ្លង​ផុត​រាល់កង្វល់និងការលំបាកក្នុងជីវភាពរស់នៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម