01/01/2019 10:51 GMT+7 print

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩។

ក្នុងសារទូរលេខជូនពរឆ្នាំថ្មីឆ្នាំសកល២០១៩ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានក្រើនរំលឹកថា ទំនាក់ទំនងរវាងប្រទេសទាំងពីររុស្ស៊ីនិងវៀតណាមគឺកំពុងស្ថិតនៅកម្រិតខ្ពស់មួយ ដែលបានបញ្ជាក់ទាំងស្រុងតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់​ដឹក​​នាំវៀតណាមទៅកាន់រុស្ស៊ីនាពេលថ្មីៗនេះ។ ប្រធានាធិបតីរុស្ស៊ីក៏បានសម្តែងជំនឿជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យរាល់គម្រោងការលើវិស័យផ្សេងៗ គ្នា ក៏ដូចជារៀបចំឆ្នាំជួបប្រាស្រ័យរុស្ស៊ីនៅ​វៀតណាម​និងឆ្នាំវៀតណាមនៅរុស្ស៊ី នឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រជាមិន ខាន​ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម