01/01/2019 10:51 GMT+7 print

ការផ្ទេរប្តូរភាពជាម្ចាស់និងការអភិវឌ្ឍន៍បច្ចេកវិទ្យាយកមកពីបរទេសនៅវៀតណាម

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្ត ដោយអនុម័តលើគម្រោងការ “ជំរុញការផ្ទេរប្តូរ ភាពជាម្ចាស់និងការអភិវឌ្ឍន៍បច្ចេកវិទ្យាយកមកពីបរទេសនៅវៀតណាម តាមផ្នែក វិស័យអាទិភាពនៃដំណាក់កាលដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០”។

គោលដៅទូទៅនៃគ្រោងការនេះគឺ  កំណត់ទិសដៅ គោលនយោបាយ ដើម្បីជួយឧបត្ថម្ភដល់ការផ្ទេរភាពជាម្ចាស់និងការអភិវឌ្ឍបច្ចេកវិទ្យាយកមកពីបរទេសនៅវៀតណាម ជាពិសេសបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាគ្រឹះ សំដៅកាត់បន្ថយគម្លាតសមត្ថភាព បើប្រៀបធៀបជាមួយបណ្តាប្រទេសជឿនលឿនក្នុងតំបន់និងលើពិភពលោក ដោយរួមចំណែកធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម