25/12/2018 10:59 GMT+7 print

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយសហគ្រិនវ័យក្មេង


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងពិធីទទួលជួបជាមួយសហគ្រិនវ័យក្មេង (រូបថតៈ VOV)

 នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបសន្ទនាជាមួយបណ្តាសហគ្រិន វ័យក្មេងវៀត ណាម ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។

ក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan បានលើកឡើងថា ប្រទេស​ជាតិ​ទទួល​បាន​សមិទ្ធិផល​ដូច​សព្វថ្ងៃនេះ គឺមានតួនាទីសំខាន់របស់ស​ហគ្រាសទាំងអស់ ជាពិសេសសហគ្រិន​វ័យក្មេង និង​ចលនា​​សហគ្រាស​វ័យក្មេងចាប់ផ្តើមអាជីវក​ម្ម។  លោកស្រីប្រធានរដ្ឋស​ភាបានសង្កត់ធ្ងន់ ទៅ​លើការ​ដឹក​នាំ​របស់​បក្ស​និងរដ្ឋវៀតណាម ដែលតែង តែជ្រួតជ្រាបនិងក្តាប់ជាប់អំពីការលំបាក ដើម្បីជួយអង្គភាព​អាជីវកម្ម​ដោះស្រាយ​យ៉ាងងាយ​ស្រួលបំផុត។
 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ថ្មីៗនេះ វៀតណាម​បានចូល​រួមជាសមាជិក​ក្នុងកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីថ្មីជា​ច្រើន ទាំងទ្វេភាគីនិងពហុ​ភាគី។ ទន្ទឹម​ជាមួយ​​គ្នានោះ រដ្ឋសភាវៀតណាម បាន​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​និង​ជឿន​លឿន​សម្រាប់​ភាព​​ជាដៃគូ​អន្ត​រប៉ាស៊ីហ្វិក (CPTPP) នៅសម័យប្រជុំលើកទី​ ៦ ដែលប្រការនេះ ​បានបើកឱកាស​ជាច្រើន​សម្រាប់​​អាជីវកម្ម​វៀតណាម​ ប៉ុន្តែក៏បាននាំមកនូវប​ញ្ហាប្រឈមមិនតិចឡើយ។ ​ចំពោះមុខ​កាលានុវត្តភាព​និង​បញ្ហា​​ប្រឈមថ្មី​ៗនោះ អាជីវកម្មត្រូវតែ​មានលទ្ធភាព​សម្របខ្លួន​និង​ត្រូវព្យាករណ៍​មុនអំពី​ទីផ្សារ​ក្នុងស្រុក​និង​អន្ត​រជាតិ។  អាជីវករ​ទាំងអស់ត្រូវបំពាក់​នូវចំណេះដឹងគ្រប់គ្រាន់និង​ការបណ្ដុះ​បណ្ដាល​នូវគោល​គំនិត​ឲ្យបាន​រឹងមាំ​​ ដើម្បីអាចប្រកួតប្រជែង​និងអភិវឌ្ឍប្រកបដោយ​ជោគ​ជ័យ”។
 
ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចង់ឱ្យសហ គ្រិន​វ័យក្មេង​បន្តពង្រឹង​ទំនាក់ទំនង​ជា​មួយ​បណ្ដាអង្គភាព​អាជីវកម្មក្នុងស្រុក ​ម្ចាស់ការសហប្រតិបត្តិការ ជាមួយអង្គភាព​អាជីវកម្ម​ដទៃដើម្បី​បង្កើត​​កម្លាំងពលំនិង​ធនធានមនុស្សសំរាប់អាជីវកម្មអភិ​វឌ្ឍន៍ យ៉ាងរឹងមាំនិ​ងនិរន្តរភាព​។ លោក​ស្រីប្រធាន​រដ្ឋ​សភាក៏​បានអះអាងថា​ ការអភិវឌ្ឍប្រកបដោយនិរន្តរភា​ពនៃសហគ្រាសក៏​រួមចំណែកយ៉ាង​សំខាន់​ទៅ​ក្នុង​ការ​​អភិវឌ្ឍទាំង​មូលរបស់ប្រទេសជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម