20/12/2018 10:21 GMT+7 print

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធ សមាគម អ៊ីតាលី - អាស៊ាន លោក Enrico Letta


 ទិដ្ឋភាពនៃជំនួប

 នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុងជំនួបនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរលោក Enrico Letta អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី ដែលបាន​មក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​។
 
ស្ដីពី ការដែល​សម្ព័ន្ធសមាគម អ៊ីតាលី - អាស៊ានរៀបចំ ការសន្ទនាជាន់ខ្ពស់អំពីទំនាក់ទំនងសេដ្ឋកិច្ច អ៊ីតាលី - អាស៊ាន​លើកទី ៣ នៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមស្វាគមន៍ និង​បង្ក​រាល់​លក្ខណៈ​ងាយស្រួលសម្រាប់ព្រឹត្តិការនេះ។ ​នេះជាឱកាស​ដើម្បី​រឹតបន្តឹង​បន្ថែម​ទៀត​នូវទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​អ៊ីតាលីនិង​អាស៊ាន (សមាគមប្រជាជាតិអា​ស៊ីអាគ្នេយ៍) ក្នុងនោះមានវៀតណាម។ លោក ​នាយករដ្ឋមន្រ្តី Nguyen ​Xuan Phuc បានស្នើឲ្យអ៊ីតា​លី សម្ព័ន្ធសមាគម និងរូ​បលោក Enrico Letta ផ្ទាល់ ជំ​រុញឲ្យសហភាពអឺរ៉ុ​ប (EU) អនុម័តលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណា​ម - EU (EVFTA) ឲ្យបានឆាប់​ៗ។ ប្រការ​នេះគឺមាន​ផល​​ប្រយោជន៍​សម្រាប់​សហគ្រាស និងប្រជាជ​ននៃភាគីទាំងពីរ។
​ 
ចំណែកឯ លោក Enrico Letta ប្រធាន សម្ព័ន្ធសមាគម អ៊ីតាលី - អាស៊ាន បានឲ្យដឹងថា សម្ព័ន្ធ​សមាគម​ត្រៀម​រៀបចំ​​ឲ្យព្រឹត្តិការ​សន្ទនាជាន់ខ្ពស់អំពីទំនាក់ទំនងសេដ្ឋកិច្ច អ៊ីតាលី - អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាខែ​ឧសភា​​ឆ្នាំ ​២០១​៩ ខាងមុខ។ ព្រឹត្តិការណ៍​នេះនឹង​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូច​ជាឱ​កាស​ប​ង្កើនកិ​ច្ចសហប្រតិបត្តិការទ្វេភាគី អាស៊ាន -​ អ៊ីតាលី ​និង អ៊ីតាលី - វៀតណាម​។ លើសពីនេះទៅ​ទៀត អ៊ីតាលីមានគោលបំណងចង់បង្កើនឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ហើយ​វៀត​ណាម​ដើរ​តួនាទី​​យ៉ាង​សំខាន់​ក្នុងដំណើរការនេះផង​ដែរ៕

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម