15/11/2018 10:38 GMT+7 print

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចែករំលែកនូវគំនិតផ្តួចផ្តើមនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Suntec នៃប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹកនាំអាស៊ានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ។

ថ្នាក់ដឹកនាំអាស៊ានចូលរួមសម័យប្រជុំពេញអង្ននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងអាណត្តិដែលសិង្ហបុរីជាប្រធាន; ព្រមទាំងសង្កត់ធ្ងន់ថា  “ការកសាង​នវានុវត្តន៍​និងភាពរឹងមាំរបស់អាស៊ាន” គួរតែបន្តពង្រឹងនិងពង្រីកក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀតផង។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីវៀតណាមបានចែករំលែករាល់គំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការភ្ជាប់គ្រឹះស្ថានទិន្នន័យឌីជីថល ធ្វើសុខដុមកម្មពន្ធលើទូរស័ព្ទចល័ត បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាស៊ាននិងក​សាង​បណ្តាញព័ត៌មានព្រមានឲ្យដឹងមុនអំពីគ្រោះមហន្តរាយនៅតំបន់។

ស្តីពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បម្រែបម្រួលនាពេលកន្លងទៅនៅសមុទ្រខាងកើតបណ្តាលឲ្យមានការព្រួយបារម្ភសម្រាប់ប្រទេសទាំងអស់ក្នុង​តំ​បន់។ នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា បណ្តាគោលការណ៍ដែលបានឯកភាពក្នុងអាស៊ានស្តីពីការយកច្បាប់អន្តរជាតិជាចម្បងនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក្នុងការដោះស្រាយប្រកបដោយសន្តិវិធីរាល់ជម្លោះ មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងការប្រើប្រាស់អំពើក្នុងការហឹង្សា​។​ ជាពិសេស សកម្មកសាង COC មួយប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងក៏ដូចជាអនុវត្តន៍យ៉ាងត្រឹមត្រូវនិងពេញលេញនូវសេចក្តីថ្លែងការណ៍រួម DOC ផងដែរ។

នៅពេលបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសសឹង្ហបូរីដែលទទួល​​បានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៨ ព្រមទាំងឲ្យដឹងថា នឹងបន្តសហការយ៉ាងជិតស្និតនិងគាំទ្រប្រទេសថៃជាប្រទេសប្រធានអាស៊ានឆ្នាំ ២០១៩ ក្នុងការសម្រេចគោលដៅនៃការកសាង​សហគមន៍​អាស៊ានរឹងមាំនិងសាមគ្គីភាពផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម