ក្រមិចក្រមើមតុក្កតា handmade
ផលិតផលតុក្កតាធ្វើអំពីអំបោះឡែន បានបង្កើតឡើងដោយថ្វីដៃដ៏ប៉ិនប្រសប់របស់ស្ត្រីហាណូយ ផ្សារភ្ជាប់នឹងលក្ខណៈវប្បធម៌ប្រពៃណី ត្រឡប់មកជីវភាពសព្វថ្ងៃ។
យើងខ្ញុំមានសំណាងបានចូលរួមម៉ោង offline នៃសមាជិកសមាគម NoLi នៅហាណូយ ដើម្បីអាចស្វែងយល់អំពីបទដ្ឋានច្នៃប្រឌិតបង្កើតផលិតផលតុក្កតាតម្បាញដោយអំបោះឡែន តាំងពីដើមដល់ចុងបញ្ចប់។ ជាអ្នកមានការចំណូលចិត្តខាងសិល្បៈតម្បាញ ដែលផ្តូចផ្តើមឡើងអំពីអាវឡែនផ្សារភ្ជាប់នឹងវ័យកុមារ មិត្តម៉ាយខាញ់ឡិញ (Mai Khanh Linh) ជាអ្នកបង្កើតសមាគមតម្បាញ NoLi ចែករំលែក៖ “កាលដំបូងខ្លួនគ្រាន់តែផលិតបង្កើតផលិតផលកន្សែង មួក និងអាវឡែន។ តាំងពីសម្រាលកូន ខ្ញុំចាប់ផ្តើមធ្វើផលិតផលតុក្កតាដោយអំបោះឡែន ដោយគោលបំណងធ្វើជាប្រដាប់លេងសម្រាប់កូនខ្លួន។ ដល់ខែមេសា ឆ្នាំ២០១៧ ខ្លួនចាប់ផ្តើមបង្កើតសមាគម page facebook Noli Handmade និងវ៉េបសាយ noli.vn មិននឹកស្មានថាមានមនុស្សចូលរួមច្រើនយ៉ាងនេះ។ ខ្ញុំគិតថា នេះក៏ជារបៀបនាំសិល្បៈតម្បាញ ធ្លាប់ជាលក្ខណៈវប្បធម៌ប្រពៃណី ត្រឡប់មកជីវភាពរស់នៅសព្វថ្ងៃ”។
សព្វថ្ងៃ សមាគមមានសមាជិកគ្រប់វ័យចំនួន២៩.៨០០នាក់ នៅលើហ្វេសប៊ុក។ នៅគ្រប់ខេត្តក្រុងទូទាំងភូមិភាគខាងជើង រហូតដល់ភូមិភាគខាងត្បូង រៀងរាល់ថ្ងៃនៅតែរួមប្រាស្រ័យ ចែករំលែកអំពីបំណិនច្នៃប្រឌិត បង្កើតផលិតផលតុក្កតាផ្សេងៗ។ ចំណូលចិត្តនៃយុវវ័យគួបផ្សំនឹងបទពិសោធន៍សម្រង់យូរឆ្នាំរបស់លោកយាយ និងអ្នកម្តាយទាំងឡាយ សមាគម Noli បន្តបង្ហាញផលិតផលថ្មី ពិសេសរួមនឹងរូបមន្តដែលមានស្រាប ដើម្បីនរណាក៏អាចធ្វើតាមបាន។ អ្នកមីង ង្វៀនធីប៊ិញ (Nguyen Thi Binh) (អាយុ៦៦ឆ្នាំ) សមាជិកចូលរួមសមាគមតម្បាញ Noli បាន១ឆ្នាំឲ្យដឹងថា៖ “ចូលរួមសមាគមវិសេសណាស់ ពីព្រោះសមាជិកទាំងអស់ សុទ្ធតែជាមនុស្សវ័យក្មេង ពួកគាត់ចេះរបៀបធ្វើនិងច្នៃបង្កើតផលិតផលតុក្កតាគំរូ មើលទៅជក់ចិត្តចាប់អារម្មណ៍ ដែលអ្នកជំនាន់មុនដូចខ្ញុំគ្រាន់តែចេះធ្វើអាវ និងមួកឡែនធម្មតាប៉ុណ្ណោះ។ ខ្ញុំអាចរៀនធ្វើប្រដាប់លេងដោយដៃឯង ជូនចៅខ្លួនផង មានពេលវេលារួមប្រាស្រ័យសិក្សារៀនសូត្រភាពច្នៃប្រឌិតពីជំនាន់យុវវ័យឥឡូវនេះផង”៕
ផលិតផលតុក្កតាគំរូក្រមិចក្រមើម គួរស្រឡាញ់ មួយចំនួន៖
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង