ពិធីការនិងការលេងល្បែងបានរៀបចំក្នុងអតីតព្រះបរមរាជវាំងហ្វេ (Hue)
មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេ (Hue) បានរៀបចំឡើងវិញបណ្តាពិធីការ ការលេងល្បែងដែលបានបញ្ចេញឲ្យគេដឹងនូវរឿងរ៉ាវចាប់ចិត្តអំពីជីវភាពរស់នៅ ក្នុងអតីតព្រះបរមរាជវាំង នារាជកាលង្វៀន (Nguyen) (ឆ្នាំ១៨០២ ដល់ ឆ្នាំ១៩៤៥) - រាជកាលសក្តិភូមិចុងក្រោយបង្អស់ នៅប្រទេសវៀតណាម ដូច្នេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់មកទស្សនា និងស្វែងយល់។
បណ្តាពិធីការបានធ្លាប់រៀបចំ នៅក្នុងអតីតព្រះបរមរាជវាំង គិតថារឿងរ៉ាវនាសម័យមុនមិនត្រឹមតែបានចែងយ៉ាងច្បាស់លាស់ក្នុងសៀវភៅប្រវតិ្តសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០១៨ ឈានមកដល់ ភ្ញៀវមកទស្សានាអតីតព្រះបរមរាជវាំងហ្វេ (Huế) បានមើលឃើញដោយផ្ទាល់ភ្នែកបណ្តាទំនៀមទំលាប់ចម្លែកៗ និងជីវភាពរស់នៅ ក្នុងអតីតព្រះរាជវាំងហ្វេ (Huế) តាមរយៈបណ្តាកម្មវិធីសិល្បៈរៀបចំឡើងវិញពិធីការនានា នៅរដូវផ្ការីក ដូចជា៖ ពិធីអបអរចូលឆ្នាំថ្មីប្រពៃណីបានរៀបចំមុនពេលចូលឆ្នាំថ្មីប្រពៃណី ពិធីផ្លាស់ប្តូរវេនចាំទ្វារ សកម្មភាពដើរល្បាត ក្នុងអតីតព្រះបរមរាជវាំង ពិធីបុណ្យច្រៀង រាំ អបអរពិធីចូលឆ្នាំថ្មីប្រពៃណីជូនថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រយានី និងស្នំរស់ក្នុងរាជកាលង្វៀន (Nguyễn)...
តាម លោកបណ្ឌិត ផានថាញហាយ (Phan Thanh Hai) នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង៖ នៅសម័យកាលង្វៀន (Nguyen) បណ្តាពិធីការមុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី បានធ្វើឡើងយ៉ាងអធឹកអធមនិងហ្មត់ចត់ ដែលខុសនឹងពិធីការនានារបស់បងប្អូនប្រជាពលរដ្ឋ ថែមទាំងមានបណ្តាពិធីការបានប្រព្រឹត្តទៅ ក្រោមព្រះអធិបតីរបស់ព្រះមហាក្សត្រ ផងដែរ។
រាជកាលង្វៀន (Nguyen) គឺរាជកាលសក្តិភូមិចុងក្រោយបង្អស់ នៅប្រទេសវៀតណាម និងអូសបន្លាយពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥ ក្នុងរយៈពេល ១៤៣ ឆ្នាំ និងមានព្រះមហាក្សត្រចំនួន ១៣ អង្គ។ ទន្ទឹមនឹងនេះ រាជកាលនេះបានបន្សល់ទុកបេតិកភណ្ឌចំនួន ៥ ដែលអង្គការ UNESCO ទទួលស្គាល់៖ កេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង (១៩៩៣) តន្ត្រីបានសម្តែងក្នុងអតីតព្រះបរមរាជវាំង (២០០៣) ឯកសាររបស់រាជកាលង្វៀនបានចែងលើឈើ (២០០៩) ចូវបាន (Chau Ban) ក្នុងរាជកាលង្វៀន (Nguyen) (កម្រងឯកសាររដ្ឋបាល ក្នុងរាជកាលង្វៀន(Nguyen)) កំណាព្យនិងតែងសេចក្តីអំពីស្ថាបត្យកម្មព្រះបរមរាជវាំង ក្នុងរាជកាលង្វៀន (Nguyen) (២០១៦)។
ប្រវត្តិសាស្ត្របានចែងយ៉ាងច្បាស់លាស់ថា៖ តាមទំនៀមទំលាប់ រាជកាលង្វៀន (Nguyen) ឈប់សំរាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងខណៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ រោជ ខែ កត្តិក ដល់ថ្ងៃទី ៧ កើត ខែ មិគសិរ។ ក្នុងខណៈពេលនោះ ស្តេចង្វៀន (Nguyen) បានអញ្ជើញធ្វើជាព្រះអធិបតី ក្នុងបណ្តាពិធីការដែលរៀបចំ ក្នុងព្រះរាជវាំង ដូចជា៖ពិធីអបអរចូលឆ្នាំថ្មីប្រពៃណីបានរៀបចំ មុនពេលចូលឆ្នាំថ្មីប្រពៃណី ចំនៅថ្ងៃទី ២៣ រោជ ឬថ្ងៃទី ៣០ រោជ ខែចន្ទគតិ ខែកត្តិក ថ្ងៃទី ១ កើត និងថ្ងៃទី ២ កើត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរៀបចំពិធីថ្វាយព្រះពរព្រះមហាក្សត្រ នៅរាជវាំងថាយហ័រ (Thai Hoa) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិធីលៀងសាយភោជន៍ ពិធីថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះរាជវង្ស ពិធីគោរណបុព្វបុរស នៅព្រះរាជវាំងថាយមៀវ (Thai Mieu)...។ល។
នាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ស្តេចង្វៀនយាងចុះសួរសុខទុក្ខគ្រូបង្រៀន។ រីឯ ថ្ងៃទី ៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវិញ ស្តេចយាងក្រសាលព្រះរាជវាំងនិងយាងទៅវត្តនានា ស្ថិតនៅក្រៅព្រះរាជវាំង។ ដល់ថ្ងៃទី ៧ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីបញ្ចុះដើមឫស្សី ពិធីប្រើប្រាស់ត្រា (របស់ស្តេច) និងពិធីត្រួតពល ចាប់ផ្កើមមួយឆ្នាំធ្វើការថ្មី។ រឿងរ៉ាវរៀបរាប់អំពីជីវភាព ក្នុងអតីតព្រះបរមរាជវាំងបានរំលឹក ដោយការរៀបចំឡើងវិញបណ្តាពិធីការនេះ ដែលជារបៀបល្អប្រសើររបស់អ្នកធ្វើការក្នុងវិស័យអភិរក្សកេរ្តិ៍ដំណែលអតីតព្រះរាជបរមវាំងហ្វេ (Hue) ដើម្បីភ្ញៀវមានឱកាសស្វែងយល់នូវជីវភាពរស់នៅ ក្នុងអតិតព្រះបរមរាជវាំង នារាជកាលង្វៀន (Nguyen) - សម័យកាលអាថ៌កំបាំងបានកើតឡើងក្នុងអតីតព្រះបរមរាជវាំងហ្វេ (Hue)។
បេតិកភណ្ឌវប្បធម៌ពិភពលោកកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេ (Hue) មានសំណង់សំខាន់ៗ រួមមនា៖ ព្រះរាជវាំង ហ័ងថាញហ្វេ (Hoang Thanh Hue) ដែលដើរតួនាទីការពារ ទឹកឹមថាញ (Tu Cam Thanh) និងវិមានសក្ការៈបូជាស្តេចង្វៀន (Nguyen)។ ដូច្នេះ គំនូរនូវជីវភាពរស់នៅក្នុងអតីតព្រះបរមរាជវាំង នៅសម័យកាលង្វៀន (Nguyen) បានកើតឡើង និងរក្សាទុកប្រការអាថ៌កំបាំងជាច្រើន ហេតុនេះទុកឲ្យជំនាន់ក្រោយៗ រឿងរ៉ាវដ៏ចាប់ចិត្ត ថែមទាំងចម្លែកអស្ចារ្យស្តីពីរាជកាលង្វៀន (Nguyen) ផងដែរ។
ការលេងល្បែង ក្នុងអតីតព្រះបរមរាជវាំង
រដូវផ្ការីកគឺរដូវរៀបចំពិធីបុណ្យនានា សំខាន់និងធំបំផុតគឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ទំនៀមទំលាប់នេះមិនត្រឹមតែរៀបចំជាទួទៅប្រទេស តែប៉ុណ្ណោះ ថែមទាំងរៀបចំក្នុងព្រះរាជវាំង ផងដែរ។ ប៉ុន្តែរបៀបរៀបចំខុសគ្នាបន្តិច បងប្អូនប្រជាពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយការលេងល្បែងប្រជាប្រិយ ប៉ុន្តែក្នុងព្រះរាជវាំង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីបានរៀបចំ ដោយការលេងល្បែងប្រកបដោយខ្ពង់ខ្ពស់ ដែលសមស្របនឹងព្រះមហាក្សត្រ និងមន្ត្រីរាជការ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងព្រះបរមរាជវាំងង្វៀន (Nguyen) បានរៀបចំការលេងល្បែង ដូចជា៖ លេងគ្រាប់ឡុកឡាក់និងដណ្តើមបន្ទះឫស្សីដែលសរសេរតំណាងមន្ត្រីរាជការ គប់ព្រួញចូលក្នុងពាងទឹក… ការសរសេរអក្សរ នេះគឺជាការលេងល្បែងដ៏សប្បាយរីករាយ ប៉ុន្តែលើកកម្ពស់បញ្ញានិងការរៀនសូត្រ។ លេងគ្រាប់ឡុកឡាក់និងដណ្តើមបន្ទះឫស្សីដែលសរសេរកំរិតអប់រំខ្ពស់។ អ្នកណាឈ្នះត្រូវដណ្តើមគ្រប់បន្ទះឫស្សី ដែលសរសេរតំណែង ៖ បាក់ឌុប បរិញ្ញាបត្រ បណ្ឌិត អ្នកទទួលពន្ទុះខ្ពស់បំផុតក្នុងការប្រឡង។
ការលេងល្បែងនេះពិតជាសប្បាយរីករាយផងនិងមានអត្ថន័យនូវការលើកកម្ពស់ការរៀនសូត្រ ប្រឡង ផង ដែលធ្លាប់យកចិត្តទុកដាក់ ក្នុងសម័យសក្តិភូមិ។ ការលេងល្បែងទាំងនោះមានប្រភពដើមនៅក្នុងព្រះបរមរាជវាំង នារាជកាលង្វៀន (Nguyen) បន្ទាប់ពីមន្ត្រីរាជការបានណែនាំប្រជាពលរដ្ឋ ហើយយូរៗ គេក៏ក្លាយទៅជាការលេងល្បែងរបស់ប្រជាជនរស់ក្នុងទីក្រុងហ្វេ (Hue) រហូតដល់បច្ចុប្បន្ននេះ បណ្តាការលេងល្បែងរៀបចំក្នុងព្រះបរមរាជវាំងបានលេងជាទូទៅ ជាពិសេសគឺអ្នកចំណាស់។
តាមស្ថិតិរបស់មជ្ឈមណ្ឌលអភិរក្សអតីតព្រះបរមរាជវាំងហ្វេ (Hue) ឆ្នាំ២០១៧ កេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេបានទទួលភ្ញៀវទេសចរណ៍ចំនួន ៣ លាននាក់ ដែលជាតួលេខដ៏ចាប់ចិត្ត បើសិនជាប្រៀបធៀបនឹងរយៈពេលដដែលនៃឆ្នាំមុន។ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០១៨ ហ័ងថាញហ្វេ (Hoang Thanh Hue) បានទទួលភ្ញៀវចំនួន ៣០.០០០ នាក់ ពីព្រោះនៅទីនោះរៀបចសកម្មភាពវប្បធម៌ពិសេស នៅអតីតព្រះបរមរាជវាំង។
ល្បែងគប់ព្រួញចូលក្នុងពាងទឹកគឺល្បែងពិបាកសំរាប់ព្រះមហាក្សត្រ មន្ត្រីរាជការនិងអភិជន ក្នុងរាជកាលង្វៀន (Nguyen)។ ល្បែងនេះទាមទារបច្ចេកទេស។ តាមនោះ អ្នកលេងកាន់ព្រួញឫស្សីប ឬព្រួញឈើប្រវែងស្មើ ៥០ សង្ទីម៉ែត្រ គប់ដល់ជើងកំណល់ធ្វើពីឈើ (គេចាត់ទុកដូចជាសេះ) គប់យ៉ាងណាដើម្បីព្រួញប៉ះជើងកំណាល់ ហើយធ្លាក់ចូលក្នុងពាងទឹកដែលដាក់ជិតនេះ។ តាមរឿងរ៉ាវ ស្តេចទឹកឌឹក (Tu Duc) និងស្តេចបាវដាយ (Bao Dai) ជាព្រះអង្គពូកែការលេងល្បែងនេះ។ ល្បែងគប់ព្រួញចូលក្នុងពាងទឹកមិនបានរៀបចំ នៅទីក្រុងហ្វេ (Hue) ពីយូរលង់ហើយ រហូតដល់ឆ្នាំ២០០៦ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងទើបរៀបចំឡើងវិញ ដើម្បីភ្ញៀវអាចលាកល្បងការលេងល្បែងនេះ សូម្បីតែភ្ញៀវទេសចរណ៍បានទាក់ទាញដោយល្បែងនេះ។ ភ្ញៀវជាច្រើននាក់ចង់ទទួលអារម្មណ៍ពិសេស នៅពេលលេងល្បែងបានលេង នារាជកាលង្វៀន (Nguyen)“សំរាប់ស្រទាប់អភិជន” ./.
អត្ថបទ រូបថត៖ ថាញហ័រ (Thanh Hoa) បកប្រែដោយ ង្វៀនយ៉ាង (Nguyen Giang)