សោភណ្ឌភាពសំរាប់នំចាយហួយ 3D
រីកចំរើននៅប្រទេសវៀតណាមក្នុងរយៈពេលប្រហែលពីរឆ្នាំកន្លងមកនេះ លោកស្រី ថើមប៊ុយ (Thom Bui) មកពីប្រទេសអូស្ត្រាលីនិងបើកថ្នាក់រៀនសិល្បៈធ្វើនំចាហួយ 3D ដែលទាក់ទាញការចូលរួមរបស់ស្ត្រីនិងកុមារជនជាតិវៀតណាមជាច្រើននាក់។
លោកស្រី ង្វៀនធីធួន (Nguyen Thi Thuan) បាននិយាយាឲ្យដឹងថា លោកស្រីរូបនេះទើបយកចិត្តទុកដាក់និងធ្វើនំចាហួយ 3D នាឆ្នាំ២០១៤ ក្នុងខណៈពេល ២ ម៉ោង នៅពេលយប់។ បន្ទាប់ពី លោកស្រីបន្តធ្វើនំចាហួយ 3Dនិងប្រគល់ជូនមិត្តភក្តិ។ នៅពេលមានមនុស្សជាច្រើននាក់ចង់ទិញនិងបញ្ជាទិញនំប្រភេទនេះ ដូច្នេះលោកស្រីចាប់ផ្តើមធ្វើនំចាហួយ 3D នេះ។ ដើម្បីមាននំចាហួយមួយសម្រេច លោកស្រី ធួន (Thuan) បានឲ្យដឹងថា៖ ជាដំបូង យើងត្រូវធ្វើខឿននំដ៏ថ្លា យើងត្រូវរលាយទឹកសុទ្ធនិងទឹកដូង បន្ទប់មកដាក់លើចង្រ្កានចម្អិន ចាក់ម្សៅចាហួយចូល ហើយកូរឲ្យរលាយចូលគ្នា។ ក្នុងដំណើរការកូរ យើងត្រូវបើកចង្ក្រានដល់សីតុណ្ហភាពខ្ពស់និងដាំរហូតដល់ពេលណាម្សៅចាហួយនិង ស្កសររលាយទាំងស្រុង ធ្វើដូច្នោះ ផ្ទៃនំចាហួយគ្មានស្នាមរទុះ។
បន្ទប់ពី យើងប្រើប្រាស់គ្រឿងផ្សំ ដូចជា៖ ទឹកដោះគោឆៅ ទឹកដោះគោខាប់ ទឹកខ្ទីសដូង ម្សៅចាហួយ។ ពណ៌លឿងពីគ្រាប់ផ្កាមួយប្រភេទ ពណ៌ផ្កាឈូកមកពីទឹកដោះគោ strawberry និងផ្លែស្រការនាគសាច់ក្រហម ឬ ទឹកផ្កា atiso ពណ៌បៃតងពីតែ ពណ៌ក្រហមពីអង្ករសំរូបពីតៃវ៉ាន់ ម្សៅផ្លែឈើពីប្រទេសកូរ៉េខាងត្បូង។ ចំណុចសំខាន់ៗ បំផុតនៃសិល្បៈធ្វើនំចាហួយ 3D គឺដំណាក់កាលបង្កើតរូបរាង។ ក្នុងដំណើរការបង្កើតរូបរាង យើងមានស្មារតីសប្បាយរីករាយនិងយកចិត្តទុកដាក់ខ្លាំង យើងទើបបង្កើតបណ្តាស្រទាប់ផ្ការលោងនិងស្រស់ស្អាត។ ឧបករណ៍សំរាប់ការបូមបញ្ចូលក្នុងនំចាហួយនៅពេលនោះស្រដៀងនឹងប៊ិចមួយដើម ដើម្បីគូរក្នុងនំចាហួយ 3D ។ តាមលោកស្រី ធួន (Thuan) ក្បាច់រចនាផ្កាកុលាបគឺពិបាកបំផុតនិងលោកស្រីកំពុងបន្តហាត់ធ្វើប្រភេទផ្កានេះ។ ទន្ទឹមនឹងនេះ បណ្តាគំរូនំចាហួយផ្សេងៗ ទៀតក៏មានក្បាច់រចនាល្អមើល ដូចជា៖ តុក្កតា ត្រី រថយន្ត ក្ងោក… ចុងក្រោយបង្អស់គឺដំណាក់កាលធ្វើស្រទាប់ចុងក្រោយនៃនំចាហួយ ស្រទាប់នេះត្រូវធ្វើដោយផ្លែឈើ ដូចជា៖ ម្នាស់ ផ្លែក្រូចវល្លិ៍ ផ្លែដូង ផ្លែស្វាយបង្កើតរសជាតិផ្អែមល្មម។ លោកស្រី ធួន (Thuan) បានឲ្យដឹងថា៖ ជាលើកដំបូង លោកស្រីទុកគម្រោងធ្វើនំគំរូចំនួន ១០០ ហើយនឹងមិនធ្វើបន្ថែមទៀតទេ ប៉ុន្តែដោយចំណូលចិត្តរបស់ខ្លួន លោកស្រីរូបនេះបន្តធ្វើនំចាហួយ 3D សំរាប់គ្រប់វ័យក្នុងបណ្តាបុណ្យពិសេសនិងព្រឹត្តិការណ៍ផ្សេងៗ ទៀតដូចជា៖ បុណ្យថ្ងៃកំណើត បុណ្យសែនព្រះខែ បុណ្យណូអែល បុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យអន្តរជាតិស្ត្រី បុណ្យគ្រូវៀតណាម... ខុសនឹងនំ cake នំចាហួយ អាចកាត់ជាចំហៀង ប៉ុន្តែមិនបែកនិងម៉ដ្ឋ ដូច្នេះជាបណ្តើរៗ នំចាហួយ 3D នឹងជំនួសនំ cake ប្រពៃណី ក្នុងបុណ្យថ្ងៃកំណើត។ រហូតដល់បច្ចុប្បន្ននេះ បណ្តាគំរូនំចាហួយ 3D បានលក់និងមានទំហំខុសគ្នា មានតំលៃពី ២០ ម៉ឺនដុង ដល់ ៣០ ម៉ឺនដុង (ជិត ១០ ដល់ ១៥ ដុល្លារអាមេរិក)។
ដើម្បីរីកចំរើនសិល្បៈធ្វើនំចាហួយ 3D កាន់តែទូលាយ លោកស្រី ធួន (Thuan) បានយកផលិតផលនំចាហួយ 3D ទៅឧទ្ទេសនាម នៅការតាំងពិព័រណ៌មួយចំនួន ដូចជា៖ ការតាំងពិព័រណ៌រដូវផ្ការីក យ៉ាងវ៉ (Giang Vo) ឆ្នាំ២០១៧ ការតាំងពិព័រណ៌សមាគមន៍ស្រ្តី ខណ្ឌបាឌីញ (Ba Dinh) …ក្រៅពីការបើថ្នាក់បង្រៀនរបៀបធ្វើនំចាហួយ 3D online តាមរយៈ គេហទំព័រ៖ http://thachnghethuat.edumall.vn. បានឲ្យដឹងថា នាសព្វថ្ងៃនេះនៅប្រទេសវៀតណាម អ្នកស្រឡាញ់សិល្បៈធ្វើនំចាហួយ 3D តែងតែទាក់ទងនិងចែករំលែកបទពិសោធន៍ជាមួយគ្នា ក្នុងពីរក្រុម “សប្បាយរីករាយនៅពេលចូលផ្ទះបាយ ” មានបរិមាណសមាជិកជាង ៣០០.០០០ នាក់ និង“ថ្នាក់រៀនសិល្បៈធ្វើនំចាហួយរបស់អ្នកគ្រូថើមប៊ុយ (Thom Bui) ”មានបរិមាណសមាជិកជាង ២០.០០០ នាក់ ./.
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង