30/07/2017 10:31 GMT+7 print

វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ


  រដ្ឋមន្រ្តីការបរទេសទាំង២ផ្លាស់ប្ដូរកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង២ (រូបថត៖TTXVN)

​ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh នា​ថ្ងៃទី​២៧ ខែក​ក្កដា ឆ្នាំ២០១៧ រដ្ឋ​មន្រ្តី​ការបរទេស ម៉ាឡេស៊ីលោក​ Anifah Aman បាន​អញ្ជើញ​មកបំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​​នៅ​វៀតណាម ហើយរួមជាមួយលោក Pha​m Binh Minh ជាសហអធិបតី​សម័យប្រជុំ លើកទី៥គណៈកម្មាធិ​ការ​សហប្រតិបតិ្តការសេដ្ឋកិ​ច្ច វិទ្យាសាស្ត្រ បច្ចេកទេស វៀតណាម-ម៉ាឡេស៊ីនៅរដ្ឋធានី​ហាណូយ។ នៅទីនេះ ​ភាគីទាំង២បានឯកភាព បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រឹតប​ន្តឹងទំ​នុកទុក​ចិត្ត​លើ​ការ​​ទំនាក់​ទំនងទាំងអស់​រួម​មានបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា​និងការទូតប្រជាជន។
 
ភាគីទាំងពីរឯកភាពជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគនិង បើកទូលាយការផ្លាស់ប្ដូរទំនិញ បង្ក​លក្ខណៈ​ងាយស្រួលសំរាប់​វិនិយោគិននៃ ប្រទេសទាំង២សហប្រតិបតិ្តការ​ធ្វើអាជីវកម្ម។
 
ភាគីទាំង២ឯកភាពជំរុញកិច្ចសហប្រតិបតិ្តការសន្តិ​សុខការពារជាតិ ហើយ ធ្វើការ​ចរចារ​និង​ចុះហត្ថលេខា​ឲ្យបាន​ឆាប់ៗនៃកិច្ចព្រមព្រៀងស្ដីពីការប​ង្ការប្រឆាំងការជួញដូរ មនុស្សនិង​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ធ្វើ​បត្យាប័ន​ជា។
 
ភាគីទាំង​២បន្ត​សហការនិង​គាំទ្រគ្នា​ទៅវិញទៅមកនៅវេទិកា​តំបន់និងអន្តរ ជាតិនានា ជាពិសេស​គឺអាស៊ាន​និងអ.ស.ប។ ភាគីទាំង២សន្យាបង្កើនការពិគ្រោះយោបល់​ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព​និងសេរីភាព​ខាងនាវា ចរណ៍និងអាកាសចរណ៍​នៅសមុទ្រខាងកើត ព្រមទាំងអំ​ពាវនាវឲ្យភាគីទាក់ទិន ទាំង​អស់​អត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សា​ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ​ដោះស្រាយជំលោះដោ​យសន្តិវិធី គោរពច្បាប់​អន្តរជាតិ​ក្នុងនោះមានអនុសញ្ញា ស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២។ ភាគីទាំង២អះអាង​ជាថ្មីម្ដង​ទៀតនូវការ​គាំទ្រចំពោះ ​ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដី​ថ្លែង​ការណ៍ ស្ដីពីការប្រតិបត្តិរបស់ ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបាន​ក្រមប្រតិបត្តិ​នៅសមុទ្រ ខាងកើត​ (COC)៕

 

តាម VOV5 - ​វិទ្យុ​សំឡេង​​វៀត​ណាម​