30/07/2017 10:31 GMT+7 print

វៀតណាមរៀបចំដំណើរពិនិត្យលើកទី១សំរាប់ខឿនសេដ្ឋកិច្ចសមាជិក APEC


 (រូបថត៖daidoanket.vn) 

ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ តំណាងប្រមាណ៣០០នាក់ មកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង​២០និងអង្គការសង្កេតការណ៍នានា របស់ APEC បានចូលរួមកម្មវិធីត្រួតពិនិត្យលើកទី១ដើម្បី​ត្រៀម​រៀប​ចំ​ឲ្យសប្ដាហ៍ ប្រជុំជាន់ខ្ពស់ APEC ឆ្នាំ២០១៧ ដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះ។
 
ថ្លែងមតិ​ចំពោះមុខ​តំណាងនៃប្រទេស APEC និងអ្នកសង្កេតការណ៍នានា តំណាងគណៈលេខាធិការជាតិ APEC ២០១៧ បាន​សង្កត់ធ្ងន់ទៅលើសារសំ ខាន់នៃការដែលវៀតណាមទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាពិសេស​គឺសប្ដាហ៍ ប្រជុំជាន់ខ្ពស់ APEC ២០១៧ ព្រមទាំងអះអាងថា វៀតណាមបាននិងកំពុងធ្វើ អស់​ពីកម្លាំង​កាយចិត្តដើម្បីធានាជោគជ័យនៃសប្ដាហ៍ប្រជុំជាន់ខ្ពស់ APEC ២០១៧។
 
ក្រុមតំណាង​នៃខឿនសេដ្ឋកិច្ច APEC និងអ្នកសង្កេតការណ៍បានវាយតំលៃ ខ្ពស់ចំពោះ​ការ​ត្រៀម​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូច ជារដ្ឋអំណាចទីក្រុង Da Nang ទៀតផង ព្រមទាំងសន្យាថា នឹង​សហការ​យ៉ាង ស្អិតរមួតជាមួយវៀតណាមដើម្បីត្រៀមរៀបចំយ៉ាងល្អបំផុ​តសំរាប់សប្ដាហ៍ប្រជុំ ជាន់ខ្ពស់នា​ពេល​ខាង​មុខ​៕

 

តាម VOV5 - ​វិទ្យុ​សំឡេង​​វៀត​ណាម​