25/07/2017 10:44 GMT+7 print

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅសាកសួរសុខទុក្ខនិងជូនអំណោយ ចំពោះគ្រួសារគោលនយោបាយខេត្ត Kon Tum


  លោក Vu Duc Dam ក៏បានទៅអ៊ុជធូបគោរពវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលី នៅឈាបនដ្ឋានស្រុក Ngoc Hoi 

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៧ បានទៅ​សាក​សួរសុខ​ទុក្ខ​និង​ជូន​អំណោយចំពោះគ្រួសារ មានគុណូបការៈ ចំពោះប្រទេសជាតិ​នៅខេត្ត Kon Tum នៅតំបន់ខ្ពង់​រាប​ភាគ​កណ្ដាល​វៀត​ណាម។ លោក Vu Duc Dam ក៏បាន​ទៅអ៊ុជធូបគោរពវិញ្ញាណក្ខ័ន្ទ​វីរៈយុទ្ធ​ជនពលី នៅ​ឈាបនដ្ឋាន​ស្រុក ​Ngoc Hoi ខេត្ត Kon Tum​។ នេះជាកន្លែង​បញ្ចុះសពរបស់ យុទ្ធជន​ ចំនួន១ពាន់៣រយនាក់​ដែលបាន​ពលីជីវិត​​ក្នុង​បណ្ដាការ​តស៊ូ​ប្រយុទ្ធ រួមជាមួយ​យុទ្ធជនស្ម័គ្រ​ចិត្តវៀត​ណាម ដែល​បាន​ពលីជីវិត​នៅឡាវ​និង​កម្ពុជា៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​