ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការ UNESCO

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការUNESCOលោក Carlos Alberto Torres
នៅក្នុងពិធីទទួលជួបជាមួយនាយក កម្មវិធីអប់រំពលរដ្ឋសកលលោករបស់អង្គការ UNESCO លោក Carlos Alberto Torres នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់និងជឿជាក់ថាកម្មវិធីអប់រំពលរដ្ឋសកល លោករបស់អង្គការ UNESCO នឹងបានអនុវត្តប្រកបដោយជោគជ័យ។ លោក Tran Dai Quang បានឲ្យដឹងថាវៀតណាមបានឧទ្ទេសនាមបេក្ខជនកាន់ដំណែង អគ្គនាយក UNESCO អាណត្តិ២០១៧-២០២១ និងសម្តែងគោលបំណងថាបេក្ខជនរបស់វៀតណាម នឹងទទួលបានការគាំទ្រពីមិត្តភក្តិអន្តរជាតិ។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យលោក Alberto Torres ធ្វើជាស្ពានតភ្ជាប់ រវាងវៀតណាមជាមួយ UNESCOនិយាយរួមនិងសហរដ្ឋអាមេរិកនិយាយដោយឡែក ក្នុងការអភិវឌ្ឍន៍និងលើកកំពស់សមត្ថភាព របស់មនុស្សក្នុងការដោះ ស្រាយបញ្ហាសកលលោកទាំងមូល។ លោក Tran Dai Quang ក៏បានស្នើឲ្យលោក Alberto Torres ធ្វើការស្រាវជ្រាវលទ្ធភាពអនុវត្តកម្មវិធីអប់រំពលរដ្ឋសកល លោករបស់ UNESCO នៅវៀតណាមផងដែរ៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម