30/01/2016 11:04 GMT+7 print

ព្រឹទ្ធសភាម៉ាឡេស៊ីអនុម័តលើកិច្ចព្រមព្រៀង TPP


ព្រឹទ្ធសភាម៉ាឡេស៊ីអនុម័តលើកិច្ចព្រមព្រៀង TPP (Image: VNA)

នាថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៦ ព្រឹទ្ធសភាម៉ាឡេស៊ីបានអនុម័តលើសេចក្តីព្រាង​ច្បាប់ដែល​អនុញត្តិ​ឲ្យរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​អន្តរជាតិនៃ​ប្រទេសនេះ លោក Mustapha Mohamad ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅនូវ៉ែលហ្សេឡង់នាថ្ងៃទី៤ ខែ​កុម្ភៈ ខាង​មុខ។ មុន​នោះ សភា​ជាន់ទាបម៉ាឡេស៊ីបានអនុម័ត លើ TPP នាយប់ថ្ងៃទី ២៧ ខែមករាផងដែរ។ ថ្លែង​មតិនៅ​ព្រឹទ្ធសភា​មុន​ការ​បោះឆ្នោត លោក Mustapha បាន​ឲ្យដឹងថា ៖ រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចូលរួមការចរចារ TPP ដោយ​សារ​ប្រទេស​នេះមិនចង់ឈរនៅខាងក្រៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុង​ជ្រោយដូច្នេះទេ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម