សិក្ខាសាលា“សហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម”នៅឥណ្ឌា
ថ្លែងមតិនៅក្នុងសិក្ខាសាលា “សហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម” ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៥ខែមករា ឆ្នាំ២០១៦ នៅឥណ្ឌាអតីតប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (MCCI) ឥណ្ឌាលោក Arun Kumar Saraf បានពិនិត្សថា វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ច សកម្មបំផុតក្នុមួយងតំបន់ដោយនាំចេញផលិត ផលកសិកម្ម នាំមុខពិភពលោកដូចជា អង្ករ កាហ្វេនិងម្រេចជាដើម។
ក្នុងបទសន្ទរកថារបស់ខ្លួន លោក Ton Sinh Thanh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌាបានអះអាងថា វៀតណាម និងឥណ្ឌាជាខឿនសេដ្ឋកិច្ចខ្លាំងចំនួន២ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់ រហ័សនៅទ្វីបអាស៊ី។ ហើយ វៀតណាមជាសមាជិក នៃតំបន់ពាណិជ្ជកម្មសេរីចំនួន១៣។ ពោលគឺ សហប្រតិបត្តិការជាមួយវៀតណាម អង្គភាពអាជីវកម្មឥណ្ឌាមិនត្រឹមតែដំណើរ ការសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំងមានឱកាសទាក់ទងផ្ទាល់ជាមួយ នឹងទីផ្សារធំបំផុតលើពិភពលោកដូចជាអាមេរិក EU និងរុស្ស៊ីទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម