25/01/2016 09:41 GMT+7 print

បណ្ដារដ្ឋភាគឦសានរបស់អាមេរិកទទួលរងការជាប់គាំងដោយព្រិលធ្លាក់យ៉ាងខ្លាំង


ព្រិលធ្លាក់គ្រប់ដណ្ដប់ផ្លូវនៅអាមេរិក

ព្យុះព្រិលមានឈ្មោះ “Snowzilla” បន្តបណ្ដាលឲ្យសកម្មភាពនៅរដ្ឋ​ជាច្រើន​ភាគ​ឦសាន​របស់​អាមេរិក​ទទួល​រង​កាជាំប់​គាំង​ក្នុង​ថ្ងៃទី២៣ និងថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៦ ដោយ​បរិមាណព្រិលធ្លាក់ឡើង​ដល់​កម្រាស់​៧០សង់​ទីម៉ែត្រ សូម្បីតែ​នៅ​តំបន់មួយចំនួន​ មានកម្រាស់៩០សង់ទីម៉ែត្រ ហើយក្លាយទៅជាព្យុះ​ព្រិលមួយក្នុង​ចំណោម៥ព្យុះព្រិល​ខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ជើងហោះហើររាប់ពាន់​ជើងត្រូវ​លុប​ចោល​នៅ​ពេល​ព្រិល​គ្រប់​ដណ្ដប់​ទាំង​ស្រុង ​លើព្រលានយន្តហោះនៅ​ទីក្រុង New York Philadelphia Washington និង Baltimore។ មនុស្សជាង​២សែន​នាក់​ត្រូវរស់ក្នុងស្ថានភាពដាច់​ភ្លើងអគ្គីសនី ខណៈដែលគ្រោះថ្នាក់រាប់រយករណីបាន​កើតឡើង​ដោយ​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង។ នៅរដ្ឋធានីវ៉ា​ស៊ីន​តោន រដ្ឋអំណាច បាន​សំណូមព​រឲ្យប្រជាជនស្នាក់នៅក្នុង​ផ្ទះ ហើយ​ដាក់​ពង្រាយ​បន្ថែម​​បរិមាណកម្ម​ករ​បោសព្រិល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម