24/01/2016 09:43 GMT+7 print

សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកការការពិភាគ្សាយុទ្ធសាស្ត្រ

ទីប្រឹក្សា​រដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាអាស៊ីខាងកើត​ និងប៉ាស៊ីហ្វិកលោក Daniel Russel នាថ្ងៃទី២២ ខែ​មករា ឆ្នាំ២០១៦ បានឲ្យដឹងថា សន្និសីទជាន់​ខ្ពស់ពិសេស​ រវាងប្រធានាធិបតីអាមេរិក លោក Barack Obama ជា​មួយ ថ្នាក់​ដឹក​នាំ​កំពូលអាស៊ី​អាគ្នេយ៍​នានា គ្រោងនឹង​ប្រព្រឹត្តទៅអាមេរិក នៅខែខាង មុខនេះនឹងជា​ជំនួប​ពិភាក្សា​យុទ្ធ​សាស្ត្រ ដោយ​ផ្ដោតលើការជំរុញ​ការផ្លាស់ប្ដូរថ្មី និង​ស្មារតីអាជីវ​កម្មនៅ​ខ្សែក្រវ៉ាត់​ប៉ាស៊ីហ្វិក។ លោក Russel បាន​សង្កត់​ធ្ងន់​ថា នៅសន្និសីទ​ជាន់​ខ្ពស់នេះ ថ្នាក់ដឹកនាំនានានឹងពិភាក្សា​ អំពីរបៀបជំរុញសមាហ​រណកម្មក្នុងក្រប​ខ័ណ្ឌ​សហគមន៍​អាស៊ាន​ថ្មី យកចិត្តទុកដាក់ដល់ពាណិជ្ជកម្មនិង វិនិយោគក៏ដូច​ជារ​បៀប​សហ​ប្រតិបត្តិ​ការ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ថ្មី និងស្មារតី​ដែលជាវិស័យ​អាចនាំមក​នូវឱកាស និងភាពសម្បូររុងរឿងសំរាប់ខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក។

លោក Russel នឹងទៅកាន់រដ្ឋធានីវៀងច័ន្ទរបស់ឡាវ ដែលជាប្រទេសកំពុងកាន់​ដំណែង​ប្រធាន​អាស៊ាន​ក្នុងឆ្នាំ២០១៦ ហើយ​បន្ទាប់ម​កនោះ គឺរាជធានីភ្នំពេញ​របស់កម្ពុជា ដើម្បី​ពិភាក្សា​អំពីការ​ងារ​ត្រៀម​រៀប​ចំ​ ឲ្យ​សន្និ​សីទ​ជាន់​ខ្ពស់​អាស៊ាន​អាមេរិក ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅ Sunnylands រដ្ឋ California ចាប់ពីថ្ងៃទី១៥​ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម