24/01/2016 09:43 GMT+7 print

មហាសន្និបាតបក្សលើកទី១២៖ ប្រជាជន​រំពឹង​ថារាល់​ការ​ផ្តួច​ផ្តើម​គំនិត​នឹង​ឈាន​ចូល​ជីវភាព​រស់​នៅជាក់​ស្តែង​


ប្រជាជនរំពឹងថារាល់ការផ្តួចផ្តើមគំនិតនឹងឈាន​ចូលជីវភាពរស់នៅជាក់ស្តែង

ភារកិច្ចមួយក្នុងចំណោមភារកិច្ច នៃអាណត្តិមហាសន្និបាតបក្សលើក​ទី១២ គឺ “បន្ត​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នូវ​ចំណុច​លោតផ្លោះយុទ្ធ​សាស្រ្ត​ចំនួន៣នោះ គឺ​រៀប​ចំរចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើង​វិញ​ឲ្យបា​ន​ទាំង​ស្រុង​និង​ព្រម​ៗ​គ្នា ដោយ​ផ្សាភ្ជាប់ទៅនឹងការផ្លាស់​ប្តូរថ្មី រូបសណ្ឋានកំណើន”។ មតិជាច្រើន​របស់​ប្រជាជន​បាន​រំពឹង​ថា បន្ទាប់​ពីមហាសន្និបាត​បក្សលើកទី១២​នេះ ភារកិច្ចនិងការ​ផ្តូចផ្តើមគំនិតទាំងអស់​នោះ នឹង​បាន​អនុវត្ត​ជាក់​ស្តែង​។ តាម​អ្នក​ជំនាញ​ការ​សេដ្ឋ​កិច្ច Luu Bich Ho ថា៖

​“នាពេលខាងមុខ វៀតណាមធ្វើសមាហរណកម្មស៊ីជម្រៅទៅ​ ជាមួយបណ្តា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ថ្មី ដូច​ជា​កិច្ច​​ព្រម​​ព្រៀងដែ​គូពាណិជ្ជកម្ម​ឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដូច្នេះ​គឺទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​យន្ត​ការ​ឲ្យ​សុ​ក្រិដ្ឋ​ជាង​ទៀត​។ ខឿនសេដ្ឋកិច្ចទីផ្សារក៏ត្រូវមានកត្តាទីផ្សារ​គ្រប់គ្រាន់ដែរ។ ខ្ញុំសង្ឃឹម​ថា​គោល​ដៅដែល​មហា​ស​ន្និ​បាត​​ដាក់​ចេញ​ គឹទទួលបានតាមបំណងប្រាថ្នា”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម