23/01/2016 09:35 GMT+7 print

អេហ្ស៊ីបនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចចំនួន២១ដោយមានតំលៃ១៥ពាន់លានដុល្លាអាមេរិក


ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fatta El-sisi
(រូបថត៖Xinhua/TTXVN)

ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅអេហ្ស៊ីបរបស់ប្រធានរដ្ឋចិន​ លោក Xi Jinping ចាប់ពីថ្ងៃទី២០ដល់​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ២០១៦ ប្រទេស​ទាំងពីរ​បាន​សន្យាលើ​ការ​ជំរុញ​ កិច្ចសហប្រតិបតិ្តការទ្វេភាគី ព្រម​ទាំង​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិបតិ្តការ ពាណិជ្ជកម្មសេដ្ឋកិច្ចចំនួន២១ ដែលមានតំលៃ១៥ ពាន់លាន​ដុល្លា​អាមេរិក។ នៅជំនួប​ចរចារជាន់ខ្ពស់ នាថ្ងៃទី២១ ខែមករា ប្រធាន​រដ្ឋ​ចិនលោក​ Xi Jinping បានអះអាង​ថា ចិន​និង​អេហ្ស៊ីប​គប្បីជំរុញ​យុទ្ធសាស្ត្រ​សហប្រតិបតិ្តកា​ររួម និងគាំទ្រផលប្រយោជន៍សំខាន់ៗរបស់គ្នា។ រីឯខ្លួនវិញ ប្រធា​នា​ធិបតី​អេហ្ស៊ីប​លោក Abdel Fatta El-sisi បានអះអាងថា អេហ្ស៊ីបនឹងសហប្រតិ​បត្តិការយ៉ាងស្អិត​រមួត​ជាមួយ​ចិន​ក្នុង​ក្រប​ខ័ណ្ឌវេទិការ​សហប្រតិបតិ្តការចិន-ទ្វីប អាហ្រ្វិក៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម